ព័ត៌មាន

Google បង្ហាញស្មាតហ្វូន Android One ដំណើរការ Android 5.0L នៅថ្ងៃនេះ

 image

កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន​ Google បានប្រកាស់ពីគម្រោងថ្មីនោះគឺ Android One Project ដែលដំណើរប្រព័ន្ធប្រតិបត្តិការថ្មី Android 5.0L ។ គម្រោងក្នុងការផលិត​ Android 5.0L នេះគឺផលិតនៅក្នុងតម្លៃថោកជាង ១០០ ដុល្លារអាមេរិច ហើយនឹងមានគម្រោងវាយលុកទីផ្សារចាប់ពីថ្ងៃទី ១៥ ខែកញ្ញានេះតទៅ។

 image

ស្របពេលជាមួយគ្នានេះផងដែរ ក្រុមហ៊ុន​OEMs ក៏មានចំនែកជាផ្នែកមួយក្នុងការផលិត Spice, Karbonn និង Micromax ដើម្បីដំណើរការ Android One នេះ។

image

ស្មាតហ្វូន Android One នេះនឹងដាក់លក់ជាផ្លូវការនៅថ្ងៃទី ១៥ ខែកញ្ញាគឺនៅថ្ងៃនេះតែម្តង នៅម៉ោង ៣ និង ៣០ នាទីល្ងាចនេះផងដែរ។ យ៉ាងណាមិញលក្ខណៈ Feature របស់វានៅមិនទាន់បានបង្ហាញជាផ្លូវការនោះទេ ក៏ប៉ុន្តែតម្លៃរបស់វាគឺត្រឹមតែ ១០០ ដុល្លារអាមេរិច ហើយថែមទាំងមាន Feature ពិសេសៗថែមទៀតផង។

ប្រភព៖ GizChina