ព័ត៌មាន

HP 10 Plus Tablet សំងំស្ងាត់ៗ ពេលនេះចេញលក់លើវ៉ិបសាយ

 

ក្រុមហ៊ុន HP បានចាប់ផ្តើមលក់ម៉ូដែល  HP 10 Plus Android tablet  លើ online ដោយស្ងាត់ៗទាំងលើវ៉ិបសាយបស់ខ្លួន និងលើវ៉ិបសាយរបស់ Amazon  ក្នុងតម្លៃ 279.99ដុល្លារ។ ពុំមានសេចក្តីប្រកាសផ្លូវការណាមួយបានបញ្ចាក់ពីពេលវេលាបង្ហាញខ្លួនរបស់វានោះទេ។​

 

បើដូច្នោះមែន មិនដឹងថាវាមានលក្ខណៈពិសេសដូចម្តេចខ្លៈ?

 image

ឧបករណ៍នេះបានបំពាក់មកជាមួយអេក្រង់ទំហំ 10.1-អ៊ីង មានកម្រិតភាពច្បាស់ 1900 * 1200 ភិចសែល​។

HP 10 Plus មានទំហំទាំងបី 10.43 x 6.89 x 0.37   មានទម្ងន់ 1.46 lbs។ឧបករណ៍នេះបានបំពាក់មកជាមួយប្រព័ន្ធខួរក្បាលប្រភេទ​ quad-core មានល្បឿន1GHz processor និងមានអង្គចងចាំទំហំ 2GB( RAM) ។ ម៉ូដែលនេះ បានភ្ជាប់មកជាមួយមេម៉ូរ៉ីក្នុងមាស៊ីនទំហំ 16GB និងមាន microSD card slot សម្រាប់បន្ថែមមេម៉ូរ៉ីខាងក្រៅ។លើសពីនេះទៅទៀត វាបានដាក់ដំណើរការជាមួយអង្គដំណើរការ  Android 4.4.2 KitKat។​វាបានភ្ជាប់មកជាមួយកាមេរ៉ាទំហំ 5មេហ្គាភិចសែល និងភ្ជាប់ជាមួយកាមេរ៉ាមុខទំហំ2MP មាន  audio jack 3.5mm អាចភ្ជាប់បណ្តាញ  WiFi 802.11b/g/n បណ្តាញ Bluetooth 4.0ថែមទាំងមានសមត្ថភាពថ្ម 7,700 mAh

ប្រភព៖ Tablet