ព័ត៌មាន

Samsung Galaxy A5 មានលក្ខណៈពិសេសហួសពីការគិត

Samsung Galaxy Alpha បានរចនាមកដោយមានលក្ខណៈខុសពីស្មាតទូរស័ព្ទជំនាន់មុនរបស់ Korean OEM។ ពាក្យចចាមអារាមបានឱ្យដឹងថា ក្រុមហ៊ុន Samsung បានធ្វើការលើ “A” series រាប់បញ្ចូលទាំងម៉ូដែល Galaxy A3  Galaxy  A5 និងម៉ូដែល Galaxy A7។ ក្នុងនោះគេសង្កេតឃើញម៉ូដែល Samsung Galaxy A5 បានបង្ហាញខ្លួនយ៉ាងផុសផុលជាងគេ។

តើម៉ូដែល Samsung Galaxy A5 ពិសេសត្រង់ណាទៅ?

image

ថ្មីៗនេះផងដែរ Samsung Galaxy A5 បានបង្ហាញខ្លួននៅលើគេហទំព័រ GFXBench។វាបានភ្ជាប់មកជាមួយអង្គចងចាំទំហំ 2GB( RAM) និងមានមេម៉ូរ៉ីក្នុងម៉ាស៊ីនទំហំ 16GB។ម៉ូដែលនេះ ភ្ជាប់មកជាមួយកា​មេរ៉ាទំហំ 12MP ងាយស្រួលថតរូបភាព ​និងថតវីដេអូរ។លើសពីនេះទៅទៀត ម៉ូដែលនេះបានភ្ជាប់មកជាមួយកាមេរ៉ាមុខទំហំ 5MP និងប្រព័ន្ធប្រតិបត្តិការ Android 4.4.4 Kitkat ដែលជួយឱ្យ Interface កាន់តែស្រស់ស្អាត។

តារាងលក្ខណៈពិសេសរបស់ម៉ូដែល Samsung Galaxy A5