ព័ត៌មាន

បច្ចេកវិទ្យាថ្មីប្រើម្រាមដៃពាក់បន្ថែមដើម្បីជួយដំណើរការប៉ៈបញ្ជា

បច្ចុប្បន្ននេះ នៅលើទីផ្សារពិតជាមានការប្រណាំងប្រជែងស្មាតទូរស័ព្ទ។ទូរស័ព្ទទាំងនោះត្រូវបានគេផ្តោតចិត្តទុកដាក់លើអេក្រង់ដើម្បីសម្រួលការប្រើប្រាស់កាន់តែមានប្រសិទ្ធភាព។ទូរស័ព្ទថ្មីរបស់ក្រុមហ៊ុន Google ឈ្មោះ​ Nexus 6 ត្រូវបានារចនាឡើងមានអេក្រង់ទំហំធំ។ទន្ទឹមនឹងការបំពាក់អេក្រង់ទូរស័ព្ទមានទំហំធំនោះ ក្រុមហ៊ុន Google បានផលិតមេដៃយក្សបន្ថែមដើម្បីមានភាពងាយស្រួលក្នុងការប៉ៈបញ្ជា។

 imageimageimage

 Thanko  ជាមេដៃអេឡិចត្រូនិចទន់មានប្រវែង 15 មីលីម៉ែត។មេដៃនេះបង្កើតឡើងមិនមែនអត់ប្រយោជន៍នោះទេ វាត្រូវបានគេរចនាឡើងដើម្បីអាចចុចលើស្មាតទូរស័ព្ទបានគ្រប់ជ្រុង។

imageimage

ទៅទៀតលើសពីនេះ វាអាចការពារអ្នកពីការរិចរឹលម្រាមដៃ និងមានលទ្ធភាពការពារសារធាតុវិទ្យុសកម្មពីស្មាតទូរស័ព្ទផងដែរ។តាមធម្មតានៅពេលអ្នកប៉ៈបញ្ចាលើទូរស័ព្ទនោះ អ្នកអាចទទួលបានអារម្មណ៍មួយក្តៅម្រាមដៃព្រោះអាចមកពីជាតិវិទ្យុសកម្មតិចតួចដែលមានក្នុងប្រព័ន្ធទូរស័ព្ទ ពេលនោះវាអាចជៈឥទ្ធិពលដល់ប្រព័ន្ធប្រសាទ អាចបណ្តាលឱ្យអ្នកប្រឈមមុខនឹងបញ្ហាសុខភាពមួយចំនួន។

 

រីឯនៅកណ្តាលមេដៃមានចំណុចខ្មៅសម្រាប់បញ្ចូល Sense ដែលធ្វើឱ្យការប៉ៈមានប្រសិទ្ធភាពខ្ពស់ កាត់បន្ថយកម្តៅម្រាមដៃ ការពារអ្នកបានទាំងស្រុងពីការចម្លងសារធាតុវិទ្យុសកម្ម។

 

 មេដៃអេឡិចត្រូនិចនេះ មានការពេញនិយមនៅប្រទេសជប៉ុន ហើយនាពេលបន្តិចទៀតវានឹងត្រូវបានគេនាំចេញ  ទៅសហរដ្ឋអាមេរិច។

ប្រភព៖Google