តើអ្នកស្គាល់ស្មាតនាឡិការបានប៉ុន្មានប្រភេទហើយ? ក្នុងនោះតើអ្នកមានបានប្រើស្មាតនាឡិការហើយរឺនៅ?
យោងតាមរបាយការណ៍សិក្សាស្រាវជ្រាវរបស់ក្រុម Juniper Research បានបញ្ចាក់ឱ្យដឹងថា នៅឆ្នាំ 2019 នឹងមានអ្នកប្រើស្មាតនាឡិការរហូតដល់ទៅ 101.7 លានអ្នក។របាយការណ៍បានបន្ថែមទៀតថា សម្រាប់ស្មាតនាឡិការនីមួយៗ យ៉ាងហោចណាស់មានតម្លៃប្រហែល 200 ដុល្លារក្នុងមួយគ្រឿងក្នុងឆ្នាំ 2020 ។
ក្នុងចំណោមអ្នកប្រើប្រាស់ស្មាតនាឡិការ ក្នុងនោះមានអ្នកប្រើវាភ្ជាប់ជាមួយស្មាតទូរស័ព្ទត្រឹមតែ 0.26% ប៉ុណ្ណោះ ហើយចំនួនអ្នកប្រើច្រើនជាង 21%រស់នៅសហរដ្ឋអាមេរិច។ តាមរបាយការណ៍ស្រាវជ្រាវរបស់ Juniper Research បានឱ្យដឹងថា បន្តិចទៀតតាមបណ្តាហាងនីមួយៗនឹងបង្កើតផលិតផលផ្ទាល់ខ្លួនដូចជាស្មាតនាឡិការជាដើម។ស្មាតនាឡិការដែលផលិតបានដោយខ្លួនឯង ហើយចាប់ផ្តើមបង្ហាញ និងដាក់លក់នោះ មិនដឹងថាចំនួនស្មាតនាឡិការនឹងកើនឡើងដល់កម្រិតណាទៀតទេបន្ទាប់ពីឆ្នាំ2019។
បន្ថែមលើសពីនេះទៅទៀត លក្ខណៈពិសេសមួយចំនួនដូចជាការភ្ជាប់បណ្តាញ GPS និង NFC កាន់តែទូលំទូលាយជាងមុននៅឆ្នាំក្រោយៗទៀតលើស្មាតនាឡិការ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមស្រាវជ្រាវ Juniper បានរំពឹងទុកដល់កម្មវិធីថ្មី “killer app”ដែលមានមុខងារកាន់តែសំខាន់សម្រាប់ជំនួយដល់អ្នកប្រើប្រាស់ពីម៉ូដែលថ្មីរបស់ស្មាតនាឡិការ។
ប្រភព៖ Watch Researchers