ព័ត៌មាន

ម៉ូដែលថ្មី Sony Xperia Z3 Tablet Compact គុណភាពពិសេស

ចាបពីពេលនេះទៅ អ្នកអាចកម្មង់ម៉ូដែលថ្មី Sony Xperia Z3 Tablet Compact បាននៅសហរដ្ឋអាមេរិច។ម៉ូដែលនេះបានដាក់ឱ្យកម្មង់ទិញនៅលើ Sony Store ក្នុងតម្លៃប្រហែល 499.99 ដុល្លារ។

ក្រុមហ៊ុន Sony មានគម្រោងដាក់លក់ម៉ូដែល Sony Xperia Z3 Tablet Compact រហូតដល់ថ្ងៃទី 02 ខែវិច្ឆិការ។

ម៉ូដែល  Sony Xperia Z3 Tablet Compact បានបំពាក់មកជាមួយ 8 អ៊ីងប្រភេទ  HD display ជាមួយនឹងកម្រិតបង្ហាញប្រភេទ  1920 x 1200 ភិចសែល។ម៉ូដែលនេះបានបំពាក់មកជាមួយប្រព័ន្ធដំណើរការខួរក្បាល quad core Snapdragon 801 (processor)ជាមួយនឹងប្រព័ន្ធដំណើរការ Qualcomm

 image

ម៉ូដែល  Sony Xperia Z3 Tablet Compact បានភ្ជាប់មកជាមួយ  Adreno 330 GPU ជាមួយនឹងអង្គចងចាំទំហំ 3GB (RAM) និងមានថាសផ្ទុកទិន្ន័យទំហំ 16GB  បន្ថែមជាមួយនឹង microSD card slot ដែលអ្នកអាចបន្ថែមថាសផ្ទុកទិន្ន័យទំហំ 128GB

 

Tablet មានសមត្ថភាពថ្ម 4,500 mAh និងបានបំពាក់មកជាមួយនឹងប្រព័ន្ធ Android 4.4.2 KitKat  ជាមួយនឹងសមត្ថភាពកាមេរ៉ាមុខពិសេស 2.2 មេហ្គាភិចសែល   និងកាមេរ៉ាក្រោយទំហំ 8.1 មេហ្គាភិចសែល។

ប្រភព៖ Sony