ព័ត៌មាន

Microsoft Band មានសមត្ថភាពខ្ពស់ហួសបីការរំពឹងទុក

ក្រុមហ៊ុន Microsoft បានបង្ហើបខ្សែរដៃមានមុខងារពិសេស ពេលនេះវាជាពត៌មានផ្លូវការហើយ។ខ្សែពាក់ដៃនេះមានមុខងារសំខាន់ជាងខ្សែរដៃមានតម្លៃថ្លៃៗមួយចំនួន។ វាមានសមត្ថភាពប្រើភ្ជាប់ជាមួយទូរស័ព្ទប្រើប្រព័ន្ធដំណើរការ Windows Phone      Windows Phone 8.1    iOS 7.1 Android  និងប្រព័ន្ធដំណើរការ Android 4.3

 

ខ្សែរដៃ  Band បំពាក់អេក្រង់ទំហំ  1.4 អ៊ីង មានកម្រិតភាពច្បាស់  320 x 106 ភិចសែល ភ្ជាប់sensorចំនួន 10 ប្រភេទផ្សេងគ្នា និងប្រើប្រាស់ថាមពល 100 mAh sensor ទាំង 10 ប្រភេទភ្ជាប់ឡើងដើម្បីតាមដានចលនាបេះដូងក្នុងរយៈពេល 24  ពិនិត្យកាំរស្មី UV ជៈឥទ្ធិពលលើភ្នែក ជាមួយនឹងការភ្ជាប់បណ្តាញ GPS

image

ខ្សែដៃ  Band មានមុខងារបន្ថែមទៀតដូចជាៈ យក notifications សារ  email     Facebook  និងច្រើនជាងនេះទៀត។ វាមានសមត្ថភាពភ្ជាប់ Bluetooth 4.0 LE

យោងតាមពត៌មានលើគេហទំព័រ Microsoft បានបង្ហាញថា​ វាមានបីទំហំ តូច មធ្យម និងធំ។អ្នកអាចរកទិញបានលើគេហទំព័រចាប់ពីថ្ងៃនេះទៅ៕

 

image

ប្រភព៖ Microsoft