ព័ត៌មាន

ទូរស័ព្ទ Sony Xperia Z3 អាចកម្មង់បាន

ក្រុមហ៊ុន Sony បានប្រកាសឱ្យអ្នកកម្មង់ទូរស័ព្ទ Sony Xperia Z3  លើគេហទំព័រ T-Mobile ក្នុងសហរដ្ឋអាមេរិចកាលពីសប្តាហ៍មុន។ ទូរស័ព្ទ Sony Xperia Z3   ថ្មីមានប្រជាប្រិយភាពជាខ្លាំង។

ទូរស័ព្ទ  Sony Xperia Z3 បំពាក់អេក្រង់ទំហំ 5.2 អ៊ីងប្រភេទ full High definition display មានកម្រិតបង្ហាញពិសេសត្រជាក់ភ្នែក  1920 x 1080 ភិចសែល និងបានភ្ជាប់មកជាមួយប្រព័ន្ធដំណើរការខួរក្បាល  quad core Snapdragon (processor) និងមានល្បឿន 2.5GHz

ទូរស័ព្ទនេះមានអង្គចងចាំទំហំ  3GB (RAM) មាន GPU ប្រភេទ  Adreno 330 និងមានមេម៉ូរ៉ីទំហំ 16GB ។ អ្នកអាចបន្ថែមថាស microSD Card slot សម្រាប់បន្ថែមមេម៉ូរ៉ីបានរហូតដល់ទៅទំហំ  128GB

image

ទូរស័ព្ទ Sony Xperia Z3 បានភ្ជាប់មកជាមួយកាមេរ៉ាមុខទំហំ 2.2 មេហ្គាភិចសែល និងកាមេរ៉ាក្រោយទំហំ 20.7 មេហ្គាភិចសែល។ ទូរស័ព្ទនេះមានថាមពល 3100 mAh និងប្រើប្រព័ន្ធដំណើរការ Android 4.4 KitKat

ដូច្នេះ ទូរស័ព្ទថ្មីពិតជាមានសមត្ថភាពខ្ពស់គួរឱ្យចាប់អារម្មណ៍ បើអ្នកចូលចិត្តអ្នកអាចកម្មង់បាននៅហាង T-Mobile

ប្រភព៖T-Mobile