ព័ត៌មាន

Blackberry Passport ប្រាកដខ្លួនជាផ្លូវការ

ខែមុនមានពាក្យចចាមអារ៉ាមពី Blackberry Passport គែមពណ៌មាស។ គ្រាន់តែបានលឺឈ្មោះ អ្នកគាំទ្រជាច្រើនទន្ទឹងមើលរូបរាង និងលក្ខណៈពិសេសពិតប្រាកដរបស់ម៉ូដែលនេះ។

រូបភាពជាច្រើនសន្លឹក និងពាក្យចចាមអារ៉ាមបានកន្លងផុត ដល់ពេលម៉ូដែលពិតប្រកដត្រូវបង្ហាញខ្លួនជាផ្លូវការ។

តើម៉ូដែលមានឈ្មោះចំឡែកនេះមានលក្ខណៈពិសេសដូចម្តេចខ្លៈ?

 image

ក្រុមហ៊ុន Blackberry បានបង្ហាញម៉ូដែលថ្មីៗជាច្រើន តែម្តងនេះត្រកូល Blackberry ថ្មីមានអេក្រង់បង្ហាញទំហំ 4.5-អ៊ីងកាន់តែធំ និងមានកម្រិតបង្ហាញកាន់តែច្បាស់ត្រជាក់ភ្នែក 1440  X 1440 ភិចសែល។ ម៉ូដែលថ្មី មានដំណើរការកាន់តែលឿនដោយសារប្រព័ន្ធដំណើរការខួរក្បាល quad-core Snapdragon 801 SoC​មានអង្គចងចាំទំហំ  3GB ( RAM)។ មេម៉ូរ៉ីក្នុងម៉ាស៊ីនទំហំ 32GB  និងថា microSD card slot ត្រូវបានភ្ជាប់លើម៉ូដែលថ្មី។ ដើម្បីថតរូប  វីដេអូរបានច្បាស់ និងភ្លឺបែបធម្មជាតិ គេបានភ្ជាប់កាមេរ៉ាក្រោយទំហំ 13MP  និងកាមេរ៉ាមុខទំហំ 2MP

ប្រភព៖ Blackberry Passport