ព័ត៌មាន

HIP-បច្ចេកវិទ្យាសុវត្ថិភាព ចុងក្រោយបង្អស់មកដល់ប្រទេសកម្ពុជាហើយ

ប្រព័ន្ធបច្ចេកវិទ្យាស្កេនមេដៃសម្រាប់ម៉ោងចេញចូលធ្វើការ(Finger Scan Time Recorder System) ប្រព័ន្ធបច្ចេកវិទ្យាទ្វារសុវត្ថិភាព (Door Security Card System)​ ប្រព័ន្ធប្រតិបត្តិការឆ្លងកាត់ សុវត្ថិភាព(security walk through door) និងប្រព័ន្ធបច្ចេកវិទ្យាសុវត្ថិភាពផ្សេងៗទៀតរបស់ HIP​(Highest Ideas Products)  មានវត្តមាននិងចរាចរណ៍នៅលើទីផ្សារកម្ពុជាហើយ។

ក្នុងពិធីចុះហត្ថលេខារវាងក្រុមហ៊ុន​ HIP និង ក្រុមហ៊ុន AnAnA Computer កាលពី ខែតុលាឆ្នាំ២០១៤កន្លងទៅនេះ​ HIP បានផ្តល់សិទ្ធឲ្យ ក្រុមហ៊ុន AnAnA Computer ជាក្រុមហ៊ុនតែមួយគត់ ដែលមានសិទ្ធិនាំចូល​និងចែកចាយផ្តាច់មុខទៅលើ ផលិតផលបច្ចេកវិទ្យា​​ សុវត្ថិភាព ទំនើប ចុងក្រោយបង្អស់​ របស់ HIPទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

image

បើតាមប្រសាសន៍​របស់ លោក​ ស្រៀង ទីតូ អគ្គនាយក នៃក្រុមហ៊ុន AnAnA computer ផលិតផល បច្ចេកវិទ្យា សុវត្ថិភាព HIPទាំងអស់នេះ និងផ្តល់ជូននូវភាពឆ្លាតវៃ​ ល្អឥតខ្ចោះ និងសុវត្ថិភាពខ្ពស់បំផុត ចំពោះប្រព័ន្ធគ្រប់គ្រងច្រកចេញចូល​(Access Control Solutions)នៅតាមសណ្ឋាគារ សហគ្រាស ក្រុមហ៊ុន និងបណ្តាអង្គការនានា។

បច្ចេកវិទ្យាសុវត្ថិភាពរបស់ HIP  អាចថតទុកនូវរាល់ទិន្និន័យ ព្រមជាមួយនិងការវិភាគទៅលើទិន្និន័យ​និងទំនាក់ទំនងពីប្រព័ន្ធ Multiple Sensor ផ្សេងៗទៀត  ដោយ​មានទាំង សម្លេង
 រូបភាព វីដេអូ​និង ទីតាំងភូមិសាស្រ្តផ្សេងៗ។

ប្រព័ន្ធបច្ចេកវិទ្យារបស់ HIP ពិតជាជួយឲ្យក្រុមហ៊ុន សហគ្រាស អាជី​វកម្មរបស់លោកអ្នក​ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ក្នុងពេលវេលា ដ៏ជាក់លាក់មួយ លោកអ្នកអាចគ្រប់គ្រង និងអង្គេតគ្រប់ហេតុការណ៏ ទាំងអស់ ដើម្បីធានាថា ប្រព័ន្ធប្រតិបតិ្តការដំណើរការល្អ និងបន្តជានិរន្តន៍ដើម្បីធ្វើឲ្យ​មានសុវត្ថិភាព។

លោក ស្រៀង ទីតូ​បានគូសបញ្ជាក់ទៀតថា ដោយ ការវិនិយោគទៅលើផ្នែកបច្ចេកវិទ្យា ព័ត៌មានវិទ្យា និងយល់ច្បាស់ពីការវិវត្តន៏​ ផ្នែកបច្ចេកវិទ្យា ព័ត៌មានវិទ្យាជាយូរឆ្នាំមកហើយ ទើបមានបណ្តាក្រុមហ៊ុនអន្តរជាតិដែលមានម៉ាកល្បីៗជាច្រើន ផ្តល់សិទ្ធិឲ្យក្រុមហ៊ុនអាណាណា កុំព្យូទ័រ ​ធ្វើជាដៃគូ​ និងផ្តល់សិទ្ធិឲ្យចែកចាយបន្ត​ នូវបច្ចេកវិទ្យា ផលិតផល និងសេវាកម្មល្អបំផុត​និងឈានមុខគេ ហើយថ្មីៗនេះដែរ ក្រុមហ៊ុន អាណា ណាកុំព្យូទ័រ មានដៃគូអន្តរជាតិមួយទៀតគឺ HIP។

ក្រុមហ៊ុន អាណា ណា កុំព្យូទ័រ បានចូលរួមយ៉ាងសកម្មក្នុងការ ផ្តល់នូវបច្ចេកវិទ្យាទំនើបចុងក្រោយដល់ជំនួញ និងអាជីវកម្មទាំងអស់របស់លោកអ្នក នៅក្នុងប្រទេសកម្ពុជា ដោយឈរលើស្មារតីមួយគឺបំពេញ ទាំង តម្រូវការ គុណភាព​ សេវាកម្ម នូវបច្ចេកវិទ្យាឈានមុខដល់ អតិថិជន នៅក្នុងប្រទេសកម្ពុជា។

បច្ចេកវិទ្យា សេវាកម្ម និងផលិតផលសុវត្ថិភាព​ របស់ HIP និងដាក់តាំងបង្ហាញលើកតំបូង​នៅ ក្នុងពិព័រណ៍បច្ចេកវិទ្យាព័ត៌មានវិទ្យា អេឡិចត្រូនិក និងទូរគមនាគមន៍អន្តរជាតិនៅរាជធានីភ្នំពេញនាពាក់កណ្តាលខែវិច្ឆិកានេះនៅឯសាលតាំងពិព័រណ៍កោះពេជ្រ។ ដោយឡែក ក្រុមហ៊ុន អាណាណាកុំព្យូទ័រ ដែលជាក្រុមហ៊ុន​ទទួលអាជ្ញាប័ណ្ណចែកចាយផ្នែកផលិតផល បច្ចេកវិទ្យា សុវត្ថិភាព និងដាក់បង្ហាញ ឧបករណ៏អេឡិចត្រូនិក ជាច្រើនដូចជា កាមេរ៉ា សុវត្ថិភាព(CCTV Camera) ផលិតផលស្កេនមេដៃសម្រាប់ម៉ោងចេញចូលធ្វើការ(Finger Scan Time Recorder System) ​ប្រព័ន្ធទ្វារសុវត្ថិភាព (Door Security Card System) ប្រព័ន្ធប្រតិបត្តិការសន្តិសុខ សុវត្ថិភាពតាមច្រកចេញចូល(security walk through door)។

ដោយ៖ សុខ​​ ចាន់ (Mekongnet)