ព័ត៌មាន

ទូរស័ព្ទ HTC Desire Eye មកជាមួយសមត្ថភាពពិសេស

ក្រុមហ៊ុន HTC ចេញមុខប្រណាំងប្រជែងទីផ្សារស្មាតទូរស័ព្ទ ដោយការបន្ថែមប្រព័ន្ធបច្ចេកវិទ្យាកាន់តែទំនើប និងការរពឹងទុកកំណើនទីផ្សារផលិតផល។ ក្រុមហ៊ុន HTC ទើបតែបានបង្ហាញទូរស័ព្ទថ្មីប្រើប្រព័ន្ធដំណើរការ Android ចុងក្រោយ។

 image

ទូរស័ព្ទ  HTC Desire Eye ជាទូរស័ព្ទចុងក្រោយបំផុតដែលបំពាក់មកជាមួយអេក្រង់ទំហំ  5.2 អ៊ីង គុណភាពអេក្រង់បង្ហាញខ្ពស់ ជាមួយនឹងកម្រិតបង្ហាញច្បាស់ត្រជាក់ភ្នែក 1920 x 1080 ភិចសែល។ ទូរស័ព្ទទំនើបនេះប្រើប្រព័ន្ធដំណើរការខួរក្បាល  quad core Snapdragon 801 Qualcomm (processor) ជាមួយនឹងអង្គចងចាំទំហំ 2GB (RAM)។ លក្ខណៈពិសេសបន្ថែមទៀត Desire Eye បំពាក់អេក្រង់ក្រោយទំហំ 13 មេហ្គាភិចសែល ជាមួយនឹងគុណសម្បត្តិ f/2.0 និងកាមេរ៉ាមុខទំហំ 13 មេហ្គាភិចសែលសម្រាប់ថតរូបភាព និងវីដេអូរ។

ទូរស័ព្ទនេះមានមេម៉ូរ៉ីក្នុងម៉ាស៊ីនទំហំ  16GB  និងបន្ថែមថាស microSD card slot សម្រាប់បន្ថែមអង្គផ្ទុកទិន្ន័យ។ ទូរស័ព្ទនេះបានភ្ជាប់  WiFi និង Bluetooth

ប្រភព៖ Now