ព័ត៌មាន

Motorola Keylink ជាឧបករណ៍មានមុខងារចាប់សញ្ញាទូរស័ព្ទពិសេស

ក្រុមហ៊ុន Motorola បានស្ងាត់សម្លេងប្រជែងទីផ្សារមួយរយះ។​ភាពស្ងាត់ស្ងៀមនេះជាសញ្ញាដែលបង្ហាញថាក្រុមហ៊ុន Motorola កំពុងតែសំងំផលិតឧបករណ៍ថ្មីៗដើម្បីចេញមកបង្ហាញប្រជែងទីផ្សារផលិតផលជាមួយក្រុមហ៊ុនផ្សេងៗទៀត។

គម្រោងចុងក្រោយថ្មីមួយរបស់ក្រុមហ៊ុននេះបានបង្ហាញកូនសោរពិសេសមានសមត្ថភាពស្វែងរកទូរស័ព្ទរបស់អ្នក។ឧបករណ៍មានសមត្ថភាពប្លែកមានឈ្មោះថា Motorola Keylink។ Keylink ប្រើភ្ជាប់ Bluetooth និងមានបណ្តោងភ្ជាប់ជាមួយសោររបស់អ្នកបាន។

image

តើអ្នកភ័យព្រួយបាត់ទូរស័ព្ទសំណព្វឬ?

Keylink មិនឱ្យអ្នកខកចិត្តនោះទេ វាមានសមត្ថភាពរកទូរស័ព្ទ ប្រើប្រព័ន្ធដំណើរការ  iOS ឬប្រព័ន្ធដំណើរការ Android ដោយលឺសម្លេងរោទ៍ដែលនៅចំងាយ 100 feet។ បើអ្នកបាត់សោរវិញ គ្មានអ្វីជាបញ្ហានោះទេ គ្រាន់តែបើកកម្មវិធី Motorola Connect app ចុចប៉ូតុងសម្គាល់មួយនោះ សោររបស់អ្នកនឹងផ្តល់ជាសញ្ញាប្រាប់អ្នក។ប៉ុន្តែបើបាត់ម្តងទាំងពីនោះ គឺត្រូវពឹងលើសមត្ថភាព និងទេពកោសល្យនៃការចងចាំរបស់អ្នកដើម្បីស្វែងរកឱ្យឃើញឧបករណ៍មួយក្នុងចំណោមឧបករណ៍ទាំងពីរ។

ប្រភព៖Motorola