ព័ត៌មាន

ក្រុម​អ្នក​អភិវឌ្ឍន៍ software បង្ហាញ software Android Lollipopរបស់ Galaxy S5អាច install តែមិនទាន់ផ្លូវការ

image

គ្រាន់តែ software Android Lollipop បាន​បង្កើត​រួច ក្រុមហ៊ុន Google បាន​update ជាមួយ​ទូរ​ស័ព្ទ​របស់ខ្លួន​ត្រកូល Nexus ភ្លាម។ក្រោយមក​ក្រុមហ៊ុន LGបាន​យកទៅ Update លើ ទូរស័ព្ទ G3ថ្មីៗនេះ​ក្រុមហ៊ុន Samsungក៏បាន​ប្រកាស Update ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​នេះដែរ។

ក្រុម​អ្នក​អភិវឌ្ឍន៍ software បាន​បង្ហើប​ថា Galaxy S5 ត្រូវបាន​ក្រុមហ៊ុន Update ជាមួយ Android Lollipop។ក្នុងនេះ មិនទាន់មាន​ពត៌មាន​លំអិត​ពី​បម្រែបម្រួល​ការបង្ហាញ​របស់​ទូរស័ព្ទ​នោះទេ។អ្វីដែល​ក្រុម​អភិវឌ្ឍន៍​បានបង្ហាញ​លើ XDA forums នោះ គឺ​ស្តីពី​ការបញ្ចប់​ការដំឡើង Android Lollipop softwareលើ​ទូរស័ព្ទ Galaxy S5 ។ក្រោយពី​ឆ្លងកាត់​ការសាកល្បង និង​ត្រួតពិនិត្យ software Android Lollipop នោះ អ្នក​អភិវឌ្ឍន៍ software ប្រព័ន្ធ​ប្រតិបត្តិការ​បានលើកឡើង​ថា អ្នក​អាច install ប្រព័ន្ធ​ប្រតិបត្តិការ​នេះ​បាន​ចាប់ពីពេលនេះ​តទៅ។សូម​បញ្ចា​ក់ថា អ្នក​អាច install បាន​ប៉ុន្តែ​បើសិន​មាន​បញ្ហា​នោះ អ្នក​អាច​រង់ចាំ versionផ្លូវការ។

ប្រភព​៖Samsung