ព័ត៌មាន

ក្រុមហ៊ុន Microsoft បង្ហើបពី Lumia 1020ល្បីថាកាមេរ៉ាពិសេស

image

 

ក្រុមហ៊ុន Microsoft បានពង្រីកវិសាលភាពថ្មី ក្រោយពីបានទិញក្រុមហ៊ុន Nokia ដាច់។Lumia 1020   ល្បីថាមានគុណភាពពិសេសផ្នែកកាមេរ៉ាលើទីផ្សារ ហើយលក្ខណះដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងមួយទៀតនោះគឺ 41MP ភ្ជាប់មកជាមួយបច្ចេកវិទ្យា PureView Technology និងCarl Zeiss Optics

ទូរស័ព្ទនេះមានដំណើរការដោយប្រព័ន្ធដំណើរការ​ Windows Phone 8.1 ភ្ជាប់អង្គចងចាំ 2GB ( RAM) មានកម្រិតបង្ហាញ1080p display និងមានមេម៉ូរ៉ីទំហំ 32GB។ទូរស័ព្ទនេះ មានលេខសម្គាល់ RM-1052។ ទូរស័ព្ទ Lumia 1030 ឬជាឧបករណ៍មួយចំណែករបស់ Microsoft ត្រូវបានគេរចនាយកលំនាំទូរស័ព្ទ​ Lumia 830។ កាមេរ៉ារបស់​ Lumia 1020 មានគុណភាពច្បាស់ និងកម្រិតចាប់ទាញយករូបភាពច្បាស់ឥតព្រាល។បច្ចេកវិទ្យា  PureView Technology និងCarl Zeiss Optics បានជំរុញឱ្យអ្នកប្រើប្រាស់កាន់តែចាប់អារម្មណ៍។រូបភាពមួយសន្លឹក និងភ្ជាប់ជាមួយកាមេរ៉ាធំៗនេះពិតជាចោទជាចម្ងល់យ៉ាងខ្លាំង ប៉ុន្តែពុំទាន់មានពត៌មានលំអិតណាមួយបានគូសបញ្ជាក់ឱ្យច្បាស់នោះទេ។

ប្រភព៖Microsoft