ប្រព័ន្ធដំណើរការ Tizen លើទូរស័ព្ទបង្ហាញនៅឥណ្ឌា

[ឥណ្ឌា]ក្រុមហ៊ុន Samsung​ បានដាក់បង្ហាញទូរស័ព្ទប្រើដំណើរការ Tizen លើកដំបូងនៅឥណ្ឌា។ Z1 ជាទូរស័ព្ទទំនើបដែលបានបំពាក់ និងភ្ជាប់បច្ចេកវិទ្យាទំនើបដោយក្រុមហ៊ុន Samsung។

ប្រព័ន្ធដំណើរការ Tizen លើទូរស័ព្ទ ត្រូវបានគេយកទៅដាក់បង្ហាញនៅប្រទេសឥណ្ឌា។ទូរស័ព្ទនេះមានកម្មវិធីស្គាល់ជាមួយប្រព័ន្ធដំណើរការថ្មីនេះច្រើន។ក្រុមហ៊ុន Samsung មិនទាន់បានប្រកាសពីប្រាកក់ចំណូលដែលទទួលបានពីការដាក់លក់នោះទេ។ក្រុមហ៊ុនក៏មានគម្រោងបន្តទៀតពាក់ព័ន្ធនឹងការបង្ហាញទូរស័ព្ទត្រកូល Z រៀបចំនៅចក្រភពអង់គ្លេស សហរដ្ឋអាមេរិច និងអូស្ត្រាលីជាដើម។ក្រៅពីនេះ ប្រព័ន្ធដំណើរការ iOS​ របស់ក្រុមហ៊ុន Apple និងប្រព័ន្ធដំណើរការ​ Android របស់ក្រុមហ៊ុន Google ក៏បានវាយលុកទីផ្សារមិនចាញ់ប្រព័ន្ធដំណើរការ Tizen ។

image

 

ប្រភព៖ Tizen

Leave a Reply

Your email address will not be published. Required fields are marked *