ចាំងភ្នែក ជាមួយនាឡិការដៃទំនើបរបស់ Apple

ក្រុមហ៊ុន Apple បាន​រួសរាន់​ផលិត​នាឡិកាដៃ​ទំនើប​របស់ខ្លួន​ដំបូង​គេ​បង្អស់​ដែលមាន​សមត្ថភាព​ប្រើ​ភ្ជាប់​ជាមួយ​ឧបករណ៍​ប្រើ iOS នៅ​ពាក់កណ្តាល​ឆ្នាំក្រោយ។ ក្រុម​ហ៊ុយ​ក៏បាន​ផលិត​វីដេអូរ​ខ្លី​មួយ​បញ្ជាក់​ពី​សមត្ថភាព​ពិសេស​របស់​នាឡិការ​ដៃ​ទំនើប​នេះ​ដោយ​សង្កត់ធ្ងន់​លើ​ផ្ទៃ​បង្ហាញ។

 

 

image

ក្រឡេក​ភ្លែត ត្រជាក់​ភ្នែក ចាំង​ពន្លឺ​រលើបរលោង​ជាមួយ​នាឡិការ​ដៃ​ពិសេស​របស់​ក្រុមហ៊ុន​Apple។ Apple Watchជា​នាឡិការ​មានមុខ​ងារ​ពិសេស​ដោយ​ភ្ជាប់​មកជា​មួយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប ជាមួយនឹង​សមត្ថភាព​ភ្ជាប់​ទៅកាន់​ឧបករណ៍​ប្រើ iOS។នាឡិការ​នេះ នឹង​បង្ហាញខ្លួន​នៅពេលឆាប់។Apple Watch ត្រូវបាន​រចនា​ឡើង​មាន Version ផ្សេងៗគ្នា មានតម្លៃ​ប្រហែល 349ដុល្លារ ប៉ុន្តែ​វា​នឹង​អាចមាន​តម្លៃ 5,000 ដុល្លារ​សម្រាប់​ម៉ូ​ដែល​អប់​មាស។វា​ត្រូវបាន​គេ​សង់​ឡើងលើ iOS អាច​គ្រប់គ្រង​ដោយ  Crown ស្ថិតនៅ​ផ្នែក​ខាងស្តាំ​នៃ​ផ្ទៃ​នាឡិការ។គួរឱ្យ​សោកស្តាយ​ផងដែរ​ដែល​គេ​មិនទាន់​ទទួលបាន​ពត៌មាន​ពិស្តារ​ពាក់ព័ន្ធ​នឹង hardwareរបស់ Apple Watch

 

image

វីដេអូរ​ខ្លី​ចាំង​ភ្នែក​ដោយ Apple Watch Interface៖ 

 

 

ប្រភព៖Apple 

Leave a Reply

Your email address will not be published. Required fields are marked *