ព័ត៌មាន

សម្បក Lucidream eXo-Skeleton សម្រាប់ Iphone មិនទាន់សម្រេចផលិត

image

 

សម្បកទូរស័ព្ទ iPhone 6 មានរូបរាងច្រើនប្រភេទ ជាមួយនឹងពណ៌ អមដោយម៉ូតរចនាមានគុណភាពខ្ពស់។ សម្បក Lucidream eXo-Skeleton ផលិតដោយក្រុម​ Ramak Radmard និង Lucidream

សម្បក Lucidream eXo-Skeleton ជាសម្បក iPhone ដែលផលិតពីដែកស្វិត រឹងមាំ មានសមត្ថភាពការពារទូរស័ព្ទ iPhone។វាជាសម្បក ផលិតឡើងដើម្បីការពារទូរស័ព្ទ មានម៉ូតចំឡែក ខុសពីសម្បកទូរស័ព្ទធម្មតា។eXo ជាសម្បកដែលមានរូបរាងប្រណីត បូកផ្សំនឹងសមត្ថភាពការពារ iPhone ពិការកោស ឆូត និងការប៉ះពាល់នៅពេលវាធ្លាក់ប៉ះដី។ក្រុមអ្នកផលិត បានបង្ហាញថា​​ វាត្រូវបានផលិតឡើងផ្សំឡើងពីសារធាតុដែកស្វិត ស្រាល  ជាសម្បកការពារទូរស័ព្ទទំនើប និងការរចនាម៉ូតមានភាពទាក់ទាញខុសពីសម្បកទួរស័ព្ទធម្មតា។

eXo ជាគម្រោង ក្នុងការសង់ ដើម្បីផលិតចេញជារូបរាងពិត។ អ្នកស្រាវជ្រាវ កំពុងតែប្រមូលទិ ន្ន័យអ្នកគាំទ្រសម្បក iPhone ប្រភេទនេះដើម្បីសម្រេចការផលិតតាមរម្រូវការ។

ប្រភព៖eXo