Tablet ក្រុមហ៊ុន Toshiba រាងស្អាតអេក្រង់ធំបង្ហាញខ្លួន

image

 

ស្ងាត់ៗ ក្រុមហ៊ុន Toshiba បានដាក់បង្ហាញ Tablet ជំនាន់ថ្មីមានសត្ថភាពពិសេស ហើយថែមទាំងបានដាក់លក់លើគេហទំព័រ Amazon India ជាផ្លូវការ។

ដើមឆ្នាំ ក្រុមហ៊ុន Toshiba បានដាក់បង្ហាញ ម៉ូដែល Toshiba Encore ទំហំ 2 8  ហើយពេលនេះក្រុមហ៊ុនក៏សម្រេចម៉ូដែលថ្មីហៅថា Toshiba WT8-B Windows tablet។

សមត្ថភាពមិនចាញ់ទូរស័ព្ទទំនើប

Windows tablet features a anថ្មីនេះប្រើអេក្រង់ភ្លឺច្បាស់ទំហំ  8-អ៊ីង និងមានកម្រិតភាពច្បាស់ (1280×800 pixels)ប្រើអេក្រង់បង្ហាញ  WXGA multi-touch លើប្រព័ន្ធដំណើរការ  Windows 8.1។ វាមានដំណើរការដោយប្រព័ន្ធដំណើរការខួរក្បាល ’s quad-core Atom Z3735G (processor)របស់ និងប្រើអង្គចងចាំទំហំ 1GB (RAM)។

ដើម្បីផ្ទុកឯកសារបានច្រើន ម៉ូដែលនេះភ្ជាប់មេម៉ូរ៉ីទំហំ  32GB  និងភ្ជាប់កាត microSD  ដើម្បីបន្ថែមមេម៉ូរ៉ីបានទំហំ 128GB ។ ផ្នែកកាមេរ៉ាថតរូប មានទំហំគុណភាពភ្លឺច្បាស់  5MP ជាមួយកាមេរ៉ាមុខទំហំ  1.2MP។  មួយវិញទៀតវា​ជា Tablet ប្រើអេក្រង់កញ្ចក់ដ៏ថ្លាបំផុត។

ដើម្បីផ្តល់ភាពងាយស្រួលក្នុងការចែកចាយឯកសារនោះ ម៉ូដែលនេះភ្ជាប់  Wi-Fi 802.11n និងផត  micro-USB 2.0 រួមទាំងមានទំហំទាំងបី  210.7 x 132 x 9.4មីលីម៉ែត និងទម្ងន់ 381 ក្រាម។

ប្រភព៖ Toshiba

Leave a Reply

Your email address will not be published. Required fields are marked *