ព័ត៌មាន

Vivo X5 Max ទូរស័ព្ទទំនើបស្តើងជាងគេបំផុតក្នុងលោកឬ?

ទូរស័ព្ទចិនម៉ាក Vivo ល្បីយ៉ាងខ្លាំងពីសមត្ថភាពអស្ចារ្យ ថែមទាំងមានរាងស្លីមជាងទូរស័ព្ទមួយចំនួន។ Vivo X5 Max ជាស្មាតហ្វូនថ្មីមានរូបរាងគួរឱ្យទាក់ទាញ ជាមួយគុណភាពភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាទំនើបមិនចាញ់គេ។

Vivo X5 Max បំពាក់អេក្រង់ទំហំ  5.5-អ៊ីង ប្រភេទ​  Full HD display។ ទូរស័ព្ទនេះមានដំណើរការយ៉ាងរលូនជាមួយប្រព័ន្ធដំណើរការខួរក្បាលប្រភេទ MediaTek SoC ជាមួយ octa-core (processor) ល្បឿន 1.7GHz។ ប្រព័ន្ធដំណើរការនេះ មានទំហំ64-bit និងភ្ជាប់អង្គចងចាំទំហំ 2GB ( RAM)។

 image

សម្រាប់មេម៉ូរ៉ីមានទំហំ  16GB  និងមានភ្ជាប់កាត microSD  សម្រាប់បន្ថែមមេម៉ូរ៉ីបានទំហំ 128GB។ ថតរូបភាព និងវីដេអូរច្បាស់ឥតព្រាល និងមានពន្លឺត្រជាក់ភ្នែកទូរស័ព្ទនេះប្រើកាមេរ៉ាទំហំ 13MP  និងកាមេរ៉ាមុខទំហំ 5MP។

Vivo X5 Max  កម្រាស់ស្ត់ងជាងគេត្រឹមតែ  4.75mm បើប្រៀបជាមួយទូរស័ព្ទចិនដូចគ្នា Gionee S5.1 កម្រាស់  5.1mm និង Oppo R5 កម្រាស់  4.85mm ។

ក្នុងការចែកចាយឯកសារ ទូរស័ព្ទនេះភ្ជាប់ 4G TD-LTE    TD-SCDMA   និងប្រើ dual SIM។ វាប្រើថាមពលថ្ម 2000mAh ថែមទាំង  support ជាមួយ Bluetooth 4.0      Wi-Fi   ផត Micro-USB       GPRS/ EDGE  ផត  USB OTG និង 3G។ ដំណើរការរលូន គុណភាពបង្ហាញពិសេសមានដំណើរការដោយប្រព័ន្ធដំណើរការ  4.4.4 KitKat  និងភ្ជាប់បន្ថែមបច្ចេកវិទ្យាពិសេស Funtouch OS 2.0 UI ។

ប្រភព៖Chinese