ព័ត៌មាន

សម្បក BookBook ជាកាបូប ថែមទាំងមានជើងទល់

ក្រុមអ្នកផលិតសម្បកទូរស័ព្ទ Twelve South បានបង្ហាញ សម្បក BookBook របស់ iPhone 6 និង iPhone6 Plus។ សម្បក BookBook ជាសម្បកទូរស័ព្ទប្រណីតមានមុខងារបន្ថែមគួរឱ្យចាប់ចិត្ត។

 

BookBook ជាសម្បកថ្មីប្រើសម្រាប់ស្រោបទូរស័ព្ទ អាចបកចេញ ដាក់ចូលបានយ៉ាងងាយ។ វាជាសម្បកដែលប្រើស្បែកស្រោបព័ន្ធពីខាងក្រៅ ហើយខាងក្នុងទន់ មិនបង្ករឱ្យកោសឆូតទូរស័ព្ទ។ វាមិនត្រឹមតែជាសម្បកការពារដែលបន្ថែមសម្រស់ព័ទ្ធទូរស័ព្ទនោះទេ ថែមទាំងជាកាបូបដាក់របស់តូចៗមួយចំនួនបានដូចជា៖ ក្រដាសប្រាក់ កាត ATM អត្តសញ្ញាណប័ណ្ណ កាត Visa  នាមប័ណ្ណផ្សេងៗទៀត។

image

កាបូបតូចដែលមានមុខងារពិសេសជាសម្បកទូរស័ព្ទនេះ មានមុខងារពិសេសនឹកស្មានមិនដល់មួយទៀតនោះ វាមានជើងបញ្ឈរ​ដែលផ្តល់ភាពងាយស្រួលដល់អ្នកក្នុងការមើលវីដេអូរ និងប្រើ FaceTime chats

សម្បក BookBook ជាជម្រើសល្អបំផុតដែលមានមុខងារជា សម្បក កាបូបបិទបើក និងអាចបញ្ឈរទូរស័ព្ទរបស់អ្នកកាន់តែងាយស្រួល៕

ប្រភព៖ Twelv