ឧបករណ៍ឥឡូវទំនើបៗ ការសាកថ្មកាន់តែសំបូរបែប ឧបករណ៍មួយប្រើឆ្នាំងសាកផ្ទាល់ខ្លួនមួយ។ ទោះជាយ៉ាងណា ការសាកថ្មគ្មានរបៀបអាចឱ្យឆ្លងភ្លើង និងបណ្តាលឱ្យមានគ្រោះថ្នាក់បាន។ Cable Pivot រៀបចំខ្សែរសាក់ថ្មរបស់អ្នកមានប្រសិទ្ធភាពបំផុត។
Cable Pivot ជាឧបករណ៍ប្រើសម្រាប់ញែកខ្សែរឱ្យស្ថិតនៅដាច់ដោយឡែកជៀសវៀងការឆ្លង។ អ្នកអាចបើកគំរបវាចេញតម្រៀបខ្សែរយ៉ាងងាយស្រួលបំផុត។ ទំហំប្រលោះដាក់ខ្សែរមិនចង្អៀត ដែលអ្នកអាចទាញខ្សែរវែងខ្លីបានតាមចិត្ត។ ម៉្យាងទៀត អ្នកអាចភ្ជាប់ឧបករណ៍នេះនៅជ្រុងតុ និងគ្រប់ទីតាំងដែលអ្នកត្រូវការដាក់។ Cable Pivot រចនាឡើងមានពីរប្រភេទ វាត្រូវបានគេរចនាឡើងមានចំរុះពណ៌ ប្រាក់ មាស ផ្កាឈូក ខៀវ ខ្មៅ ។
ឧបករណ៍នេះ មានមុខងារការពារសុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ឆ្នាំងសាកក្នុងការឆ្លងផ្សេងៗ។ ឧបករណ៍នេះបានបង្ហាញខ្លួនលើគេហទំព័រ Kickstarter។
ប្រភព៖ Kickstarter