ទំនងក្រុម Hacker នឹងបន្តវាយប្រហារលើអង្គផ្ទុកទិន្ន័យទំហំ 100TB ថែមទៀតផង។ Xperia Z4 មិនត្រូវបង្ហាញខ្លួនក្នុងកំឡុងពេលដ៏អាក្រក់មួយនេះ។
យោងតាមប្រភពពត៌មាន Gizmodo បានឱ្យដឹងថា ក្រុមហ៊ុនបានពិភាក្សាលើការបង្ហាញទូរស័ព្ទផងដែរ។ Xperia Z4 នឹងត្រូវដាក់បង្ហាញនៅខែ វិច្ឆិការ ឆ្នាំ 2015។ ឯកសារជារូបភាពបានបញ្ជាក់ឱ្យឃើញពីលក្ខណះពិសេសរូបរាងប្រណីតរបស់ម៉ូដែលថ្មី។ វាមិនដូចម៉ូដែលចាស់នោះទេ Xperia Z2 ឬ Z3 ទូរស័ព្ទ Xperia Z4 នឹងផ្លាស់ប្តូរការរចនាម៉ូតថ្មី បំពាក់អេក្រង់ភ្លឺដូចកញ្ចក់ពីមុខ និងមានកម្រាស់ 1.2mm ។
ការប្រើឧបករណ៍អមយ៉ាងពិសេស
ស្មាតនាឡិការថ្មី មានមុខងារពិសេសប្រើជាគូរនឹង ទូរស័ព្ទ Xperia Z4 មានតួនាទីជាអ្នកតាមដាន និងជំនួយការពិសេស។ នាឡិការនេះ រចនាឡើងមានម៉ូតប្រណីត រាងកោងបិទជិត ប្រើអេក្រង់ទ្រវែង និងមិនប៉ះពាល់ដល់ស្បែកនៅពេលអ្នកពាក់វាលើដៃ។
ប្រភព៖Leaked