ឆ្លងកាតតាមការលក់ចេញម៉ូដែលGalaxy S5 ឃើញថាមិនសូវបានកាក់កបដូចការរំពឹងទុកទើបក្រុមហ៊ុនសម្រេចផលិតទូរស័ព្ទជំនាន់ថ្មីទី6 ដោយបន្ថែមសមត្ថភាពកាន់តែពិសេសជាងមុន។ ការបែកធ្លាយរូបភាពទូរស័ព្ទជំនាន់ថ្មីមួយចំនួនបានបញ្ចាក់ច្បាស់ថា វាជាគ្រឿងផលិត Samsung Galaxy S6។’
ពាក្យចចាអារ៉ាមក៏បានបន្តឱ្យដឹងថា Samsung Galaxy S6 អាចបានបង្ហាញលើវេទិកានៅពេលឆាប់ៗនេះបំផុត។
សូមបញ្ចាក់ថា យោងតាមរបាយការបែកធ្លាយបានបញ្ជាក់ថា Samsung Galaxy S6 នឹងភ្ជាប់អេក្រង់បង្ហាញប្រភេទ A 4k ភ្ជាប់អង្គចងចាំទំហំ 4GB RAM ដំណើរការលឿន។ គុណភាពថតរូបច្បាស់ មានពន្លឺទាក់ទាញដោយសារកាមេរ៉ាទំហំ 20MP ។ លើបញ្ចីពត៌មានបានបង្ហាញថា ម៉ូដែល S6 នឹងបំពាក់អេក្រង់ទំហំ 5.3-អ៊ីងប្រភេទ 4K AMOLED ។ កម្រិតបង្ហាញច្បាស់ត្រជាក់ភ្នែកទំហំ 3840×2160ភិចសែល ជាមួយនឹងគុណភាពម៉ត់រូបភាពឥតព្រាល 375 ppi។ ប្រព័ន្ធដំណើរការខួរក្បាល Qualcomm Snapdrgon 810 ត្រូវបានភ្ជាប់។ ទូរស័ព្ទនេះមានបីទំហំ 16GB 32GB និង 64GB ប្រើសមត្ថភាពថ្មដូចគ្នា 4000mAH។
ប្រភព៖Samsung