ក្រុមហ៊ុន Samsung ផ្លាស់ប្តូរប្រព័ន្ធដំណើរការលើ Android 5.0 Lollipop របស់ខ្លួនជាមួយម៉ូដែល Samsung Galaxy S5។
ការ Update បានធ្វើឡើងលើ Samsung Galaxy S5 ដំបូងចំពោះប្រទេសមួយចំនួនដូចជា៖ រុស្សី ម៉ាឡេស្យា អេស្បាញ និងហ៊ូឡង់។ Android 5.0 ក៏ត្រូវបាន Update នៅចក្រភពអង់គ្លេសដែលនឹងទទួលបានទីផ្សារយ៉ាងទូរលំទូលាយក្រោយពី software បាន Update។
ការ Update ជាមួយប្រព័ន្ធដំណើរការថ្មី Android 5.0 មិនចង្អៀតពេកទេ គ្រាន់តែភ្ជាប់ទូរស័ព្ទរបស់អ្នកជាមួយអ៊ិនធើណិត ហើយចូលទៅ Settings > More > About Device > Software Update ជាការស្រេច(ក្នុងករណី Software មានហើយ)។
សូមបញ្ជាក់ថា ការ Update នេះបានធ្វើឡើងលើម៉ូដែលសំខាន់ៗរបស់ Samsung មួយចំនួនរួចហើយដូចជា៖ Galaxy Note 4 a Galaxy Note Edge Galaxy Note 3 Galaxy S4 Galaxy Tab S Android 5.0. ។
អាន៖
ប្រភព៖samsung