ព័ត៌មាន

ដឹងអត់ថា វីរៈបុរសក្នុងរឿង Avengers ប្រើទូរស័ព្ទម៉ាកអី?

ប្រសិនបើអ្នកបានទស្សនារឿងAvengers: Age of Ultron តើអ្នកមានចាប់អារម្មណ៍ដែរទេ ថាតួអង្គក្នុងរឿង Avengers ប្រើទូរស័ព្ទម៉ាកអ្វីសូមងាកមកមើលរូបភាពខាងក្រោមនេះថ្មីៗនេះ ក្រុមហ៊ុន Samsung បានប្រកាសផលិតសម្បកទូរស័ព្ទដៃ Samsung Galaxy S6/ S6 Edge ដែលមានរូបតួអង្គក្នុងរឿងAvengers ដែលកំពុងល្បីល្បាញ និងពេញនិយមបំផុតនៅលើទីផ្សារពិភពលោក។

 image

រឿងAvenger គឺជាខ្សែភាពយន្តដ៏ល្បីល្បាញរបស់អាមេរិក ដែលបាននិងកំពុងតែដាក់បញ្ចាំងនៅកម្ពុជា កាលពីដើមខែឧសភា  ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន។ ជាមួយគ្នានោះ នៅក្នុងឈុតចុងក្រោយនៅក្នុងរឿង Avengers បានបង្ហាញយ៉ាងច្បាស់នូវរូបរាងដ៏ស្រស់សង្ហារបស់ទូរស័ព្ទដៃ Samsung Galaxy S6/ S6 Edge ស័ក្តិសមឥតខ្ចោះ ជាមួយនឹងភាពស្រស់សង្ហា ពោរពេញដោយភាពក្លាហាន របស់តួអង្គ ដើម្បីឆ្ពោះទៅរកជោគជ័យ។

 image

 កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Samsung និង Marvel បានប្រកាសផ្តល់ជូនជាផ្លូវការនូវស្រោមទូរស័ព្ទដៃដ៏ស្រស់ស្អាត និងគួរឲ្យទាក់ទាញ មានដូចជារូបតួអង្គ Iron Man, Captain America, Hulk និង​ Thor ដែលកំពុងតែដាក់លក់នៅ លើទីផ្សារ ក្នុងប្រទេសជាច្រើន ក្នុងនោះ គេក៏សង្កេតឃើញមានទីផ្សារប្រទេសកម្ពុជាផងដែរ។គេហទំព័របរទេសជាច្រើនក៏បានលើកឡើងផងដែរ ជាមួយនឹងភាពអស្ចារ្យនៃ Galaxy S6 Iron Man និង ព័ត៌មានកាន់តែភ្ញាក់ផ្អើល ជាមួយនឹងការបង្ហាញខ្លួនជាផ្លូវការរបស់ Samsung Qi ដែលជាឧបករណ៍សាកថ្មឥតខ្សែ របស់ Galaxy S6 រចនាឡើងមានរាងដូចជាខែលរបស់តួអង្គ Captain America​។​

 image

វេបសាយទាំងនោះបានអធិប្បាយទៀតថា៖ ពិតជាអស្ចារ្យខ្លាំងណាស់ដែល Galaxy S6 របស់អ្នកបានទទួលនូវ ថាមពលដ៏មហិមាដំបូងបង្អស់ពីAvengers។​ ឧបករណ៍សាកថ្មដែលបានរចនារូបរាងស្តើង និងភ្លឺរលោង ជាមួយនឹង ការបញ្ចូលថ្មរបស់ ប្រព័ន្ធសាកថ្មឥតខ្សែ Qi ហើយនិងការបំពាក់ទៅដោយ LED ដែលអាចប្រើប្រាស់បាន គ្រប់ ស្ថានការណ៍។

 

ស្រោមទូរស័ព្ទ Samsung Galaxy S6 ដែលមានរូបភាពតួអង្គវីរៈបុរស Avenger​​ នឹងការពារទូរស័ព្ទដ៏ទំនើប របស់អ្នក។ សូមកុំមានការព្រួយបារម្ភអី! រាល់គ្រប់ស្រោមទូរស័ព្ទដ៏ អស្ចារ្យនេះនឹងមិនធ្វើទូរស័ព្ទលោកអ្នកមាន រាងក្រាស់ប៉ោងនោះទេ តែវានឹងរក្សាភាពភ្លឺ និង រូបរាងស្តើងដ៏ស្រស់ស្អាតដល់លោកអ្នក។​ តើអ្នកចង់បានអ្នក ការពារដ៏អស្ចារ្យបែបនេះទេ?