គ្រាន់តែសម្ពោធនៅទីក្រុងឡុងដ៏ ឌូបៃ បាងកក និងកម្ពុជា រួចភ្លាម P8 ត្រូវបានគេហទំព័រព័ត៌មានស្ដីពីបច្ចេកវិទ្យាជាច្រើនកោតសរសើរតៗគ្នាមិនដាច់ពីមាត់។ តួយ៉ាងគេហទំព័រទូទាំងពិភពលោកបានធ្វើតេស្តផង ថ្លឹងទម្ងន់ផង ដើម្បីចង់ដឹងពីរូបរាង និងអានុភាពពិតប្រាកដរបស់កំពូលស្មាតហ្វូនមួយនេះ។ ចាប់ពី BBC ដែលជាគេហទំព័រដ៏ល្បីរន្ទឺនៅទីក្រុងឡុងដ៏ និងគេហទំព័រ Phone Arena ដែលជាគេហទំព័រស្ដីពី ស្មាតហ្វូនលំដាប់កំពូល មានអ្នកទស្សនាប្រមាណជាង ២០ លាននាក់ជារៀងរាល់ខែ និង Tech Radar ដែលជាគេហទំព័រព័ត៌មានស្ដីពីបច្ចេកវិទ្យាឈានមុខគេនៅចក្រភពអង់គ្លេស ព្រមទាំង Tom’s Hardware ដែលជាប្រភពនៃព័ត៌មានដ៏សម្បូរបែបទាក់ទង នឹង Hardware សុទ្ធតែបានតែបានសរសេរ Review អំពី Huawei P8 យ៉ាងគ្រប់ជ្រុងជ្រោយ។
សរុបសេចក្ដីមក បើយោងគេហទំព័រល្បីៗទាំងអម្បាលមាណ Huawei P8 ត្រូវបានសន្មតជាកំពូលស្មាតហ្វូននៃសករាជថ្មីនេះយ៉ាងម័តធ្យ័តបំផុតតាមរយៈកត្តាមួយចំនួនដូចខាងក្រោម៖
ការរចនា
គេហទំព័រ coolsmartphone.com និង phonarena.com សុទ្ធតែយល់ឃើញថា រូបរាងរបស់ P8 មានលក្ខណៈសាមញ្ញ ភ្លឺលោង មើលទៅកាលីប ជាមួយផ្ទៃសងខាងរាបស្មើស៊ីគ្នានឹងកម្រាស់ដ៏សែនស្ដើង ដែលធ្វើឲ្យ P8 កាន់តែលេចធ្លោ។ គំនិតច្នៃប្រឌិតនៅពីក្រោយរូបរាងដ៏ប្រណីតរបស់ P8 មានប្រភពចេញពីក្របសៀវភៅសម័យបុរាណ ហើយរូបរាងដ៏ប្រណីតនេះ ត្រូវបានបំពាក់ដោយបច្ចេកវិទ្យាទំនើបឈានមុខសម័យថ្មី ដែលធ្វើឲ្យ P8 ក្លាយទៅជាកំពូលស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei។ យោងតាម គេហទំព័រ coolsmartphone.com បានឲ្យដឹងថា៖ “ដូចដែលខ្ញុំបានរៀបរាប់រួចមកហើយ P8 គឺជាស្មាតហ្វូនដែលមានរាងឡូយអស្ចារ្យ…វាត្រូវបានរចនាឡើងពីអាលុយមីញ៉ូមស្រោបជុំវិញ អេក្រង់ និងផ្នែកផ្សេងៗទៀត ដែលនេះពិតជាធ្វើឲ្យ P8 មើលទៅមាំ និងមិនងាយសឹករិករិល។” ចំណែក phonearena.com បានផ្សព្វផ្សាយថា៖ “អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនៅពេលឃើញ P8 ដំបូងគឺ ការរចនាដ៏ប្រណីតមិនគួរឲ្យជឿ។ សោភ័ណ្ឌភាពដ៏ប្រណីតរបស់ P8 ពិតជាគួរឲ្យស្ងប់ស្ងែង មិនត្រឹមតែប៉ុណ្ណោះ Huawei មានសមត្ថភាពធ្វើរឿងជាច្រើនទៀតដែលគូប្រជែងមិនអាចធ្វើបាន ជាពិសេសគឺកាមេរ៉ា និង Flush ដែលមានផ្ទៃរាបស្មើទៅនឹងសំបកខាងក្រោយ! មិនដូចទៅនឹងស្មាតហ្វូនម៉ូដែលទំនើបម៉ាកផ្សេងៗទៀត Len កាមេរ៉ារបស់ P8 រាបស្មើ និងថតរូបបានយ៉ាងច្បាស់។ មានន័យថាវាគ្មានគន្លាក់ ឬពកបន្តិចណាសោះឡើយ”។
ដំណើរការ
P8 មិនត្រឹមតែស្អាតប៉ុណ្ណោះទេ វាថែមទាំងមានអានុភាពទៀតផង។ បំពាក់ដោយ Chipset ប្រភេទ HiSilicon, Kirin 930, P8 មានថាមពលប្រកបដោយប្រសិទ្ធភាពក្នុងការប្រើប្រាស់។ Processor 64-bit របស់ P8 ធ្វើឲ្យថាមពល និងល្បឿនរបស់ស្មាតហ្វូនមួយនេះឈានមុខមួយកម្រិតទៀត។ មិនត្រឹមតែប៉ុណ្ណោះ គេហទំព័រ phonearena.com និង techradar.com បានបង្ហាញពីចំនុចគួរឲ្យចាប់អារម្មណ៍ជាច្រើនទាក់ទិននឹងដំណើរការរបស់ P8។ យោងតាមគេហទំព័រ phonearena.com បានឲ្យដឹងថា៖ “Huawei បានបន្តអភិវឌ្ឍអេក្រង់របស់ខ្លួន ដោយបានជ្រើសយក អេក្រង់របស់ជប៉ុនដែលបំពាក់ដោយបច្ចេកវិទ្យា IPS-NEO សម្រាប់ P8 របស់ខ្លួន។ បច្ចេកវិទ្យាដ៏កម្រនេះ បានជួយធ្វើឲ្យ Contrast មានលក្ខណៈប្រសើរឡើង ដែលផ្ដល់មកនូវភាពស្រស់ស្អាត ខ្មៅក្រឹបដូចទៅនឹងអេក្រង់ OLED ដូច្នេះដែរ។” ចំណែកគេហទំព័រ សរសើរពីទំហំ និងថ្មរបស់ P8 ថា៖ “អត្ថប្រយោជន៍នៃទំហំធំរបស់ P8 គឺវត្តមានរបស់ថ្មដែលមានថាមពលរហូតដល់ 4360mAh នៅក្នុងនោះ។ ហើយស្មាតហ្វូនដែលមានរាងធ្វើពីអាលុយមីញ៉ូមកម្រាស់ត្រឹមតែ 6.8mm មួយនេះ អាចឲ្យលោកអ្នកប្រើប្រាស់ធម្មតារយៈពេល 2.23 ថ្ងៃ ដោយគ្រាន់តែសាកថ្មម្ដងប៉ុណ្ណោះ។ អ្នកប្រើប្រាស់អាចចំនេញបានពេលប្រើប្រាស់បាន 1.4 ថ្ងៃសម្រាប់ការសាកថ្មម្ដង។”
កាមេរ៉ា
ថាមពលថ្មកាន់បានយូររបស់ P8 ផ្ដល់គុណប្រយោជន៍ខ្ពស់ដល់អ្នកប្រើប្រាស់ទាំងឡាយ ស្របពេលដែល កាមេរ៉ារបស់ P8 ជាកាមេរ៉ាស្មាតហ្វូនល្អបំផុត ក្នុងចំណោមស្មាតហ្វូន ដែលមានលក់នៅលើទីផ្សារបច្ចុប្បន្ន។ កាមេរ៉ារបស់ P8 អាចផ្ដិតយករូបភាពបានច្បាស់កម្រិត DSLR និងមានមុខងារថតវីដេអូកម្រិតប្រូហ្វេសិនណល។ កាមេរ៉ារបស់P8 គឺមានភាពលេចធ្លោតែម្ដង។ យោងតាម គេហទំព័រ androidauthority.com បានឲ្យដឹងថា៖ “ កាមេរ៉ាខាងមុខរបស់ iPhone មានទំហំ អាចថតវីដេអូបាន 720p HD ប៉ុន្តែបើប្រៀបធៀបជាមួយកាមេរ៉ាមុខ wide-angle ទំហំ 8 មេហ្គាភិចសែល របស់ P8 ដែលថតរូប selfies បានយ៉ាងស្រស់ស្អាត នោះគឺខុសគ្នាស្រឡះតែម្ដង។” រីឯគេហទំព័រ Stuff.com វិញបានបន្ថែមថា៖ “សូមកុំថតរូបនៅពេលដែលមានព្រះអាទិត្យនៅពីក្រោយគោលដៅរបស់អ្នក បើមិន អញ្ចឹងទេ អ្នកនឹងទទួលបានរូបភាពខ្មៅជក់មិនខានទេ ប៉ុន្តែ … នេះជាអ្វីដែលយើងចង់បាន។ P8 នឹងធ្វើឲ្យរឿងទាំងអស់នេះងាយស្រួលជាមួយ កាមេរ៉ាទំហំ 13 មេហ្គាភិចសែល និងបច្ចេកវិទ្យារក្សាលំនឹង ព្រមទាំងមុខងារ high-contrast performance ដែលអាចឲ្យលោកអ្នកថតរូបដោយមិនចាំបាច់ប្រើជើងជំនួយការមេរ៉ា ក្រោមពន្លឺថ្ងៃ ងាយស្រួលជាងស្មាតហ្វូនណាៗទាំងអស់។ ហើយរូបភាពទាំងអស់ មានទំហំធំល្មម សម្រាប់លោកអ្នកធ្វើការតម្រឹម ឬ re-frame បានយ៉ាងងាយស្រួលបន្ទាប់ពីថតរួច។”
ការភ្ជាប់ទំនាក់ទំនង និងការរស់នៅប្រចាំថ្ងៃ
ក្រៅពីមុខងារពិសេសទាក់ទងនឹងការរចនា និងកាមេរ៉ារបស់ P8 គេហទំព័រមួយចំនួនទៀតបានរៀបរាប់ថា P8 គឺជាស្មាតហ្វូនដែលមានវិចារណញាណ ដោយសារតែ P8 មិនត្រឹមតែបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ប៉ុណ្ណោះទេ វាថែមទាំងគិតគូរពីបរិស្ថានផងដែរ។ យោងទៅតាមគេហទំព័រ BBC.com បានឲ្យដឹងថា៖ “… P8 មានមុខងារដ៏ពិសេសមួយទៀត គឺបច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិតក្នុងការធ្វើ Screenshot ដោយប្រើខ្នងម្រាមដៃគោះពីរដងទៅលើអេក្រង់។ នេះពិតជារបៀបធ្វើ Screenshot ដ៏លឿន និងអស្ចារ្យ។” គេហទំព័រ Tom’sHardware.com បានផ្សព្វផ្សាយថា៖ Sensor របស់ P8 មានភាពវៃឆ្លាតបំផុត ជាពិសេសនៅពេលដែលលោកអ្នកប៉ះអេក្រង់ និងដកដៃចេញ។ Touch របស់ P8 លឿនជាងស្មាតហ្វូនដែលជាគូប្រជែងដល់ទៅ 20%។”
ចំណែក trustedreviews.com បានឲ្យដឹងថា P8និង P8 Lite គឺជាស្មាតហ្វូនដែលមានសក្ដានុពលបំផុតដែលអាចឈានជើងចូលក្នុងទីផ្សារចក្រភពអង់គ្លេស និងអឺរ៉ុប។ តម្លៃរបស់ P8 នៅអឺរ៉ុបពិតជាមានការចាប់អារម្មណ៍ខ្លាំងបំផុត បើប្រៀបធៀបជាមួយសមត្ថភាពដ៏អស្ចារ្យរបស់កំពូលស្មាតហ្វូនមួយនេះ។”
Huawei P8 មានលក់ក្នុងទីផ្សារកម្ពុជាហើយក្នុងតម្លៃប្រហែល $479 សម្រាប់ពណ៌ Titanium Grey និង $599 សម្រាប់ ពណ៌Mystic Champagne (មាស) ចំណែក Huawei P8 Max មានតម្លៃប្រហែល $629 ប៉ុន្តែ Huawei P8 Max និង Huawei P8 ពណ៌មាសនឹងចេញលក់នៅចុងខែមិថុនា ឬដើមខែកក្កដាខាងមុខ។