ស្របពេលដែល Samsung S6 និង iPhone 6 បានឈរជើងរាងនឹងបន្តិចនៅលើ ទីផ្សារស្មាតហ្វូនពិភពលោក ស្រាប់តែលេញចេញនូវគូប្រជែងដ៏លេចធ្លោមួយយ៉ាងក្រឡែត ចេញមកបង្ហាញរាងដ៏ប្រណីត និងបច្ចេកវិទ្យាកាមេរ៉ាបំលែងពន្លឺយ៉ាងទាក់ទាញ។ ហើយគូប្រជែងវ័យក្មេង ដែលមានតម្លៃធូរថ្លៃ និងសមត្ថភាពខ្ពស់មិនអាចមើលរំលងបានមួយនេះ ត្រូវបានក្រុមហ៊ុន Huawei ឲ្យឈ្មោះថា កំពូលស្មាតហ្វូន P8។ តើកំពូលស្មាតហ្វូនរបស់ P8 មានសមត្ថភាពខ្ពស់កម្រិតណា ប្រៀបធៀបទៅនឹងស្មាតហ្វូនពីរផ្សេងទៀត?
ការរចនា
កន្លងមក Galaxy S6 បានប្រកាសថា ជាស្មាតហ្វូនដែលមានរាងស្អាតជាងគេរបស់ Samsung។ ចំណែកវិញ Iphone 6 បើយើងមើលយូរៗទៅ គឺស្រដៀងទៅនឹង Iphone 3G ខុសតែពណ៌ និងកម្រាស់ប៉ុណ្ណោះ។ ចំពោះ P8 វិញត្រូវបានរចនាឡើងជាមួយរូបរាងបែបស៊ីវីល័យស្របតាមនិន្នាការច្នៃម៉ូតស្មាតហ្វូនសម័យថ្មី ដែលមានរាងស្ដើង ស្រោបដោយអាលុយមីញ៉ូមគុណភាពខ្ពស់ មើលទៅភ្លឺរលោង មិនចាញ់ស្មាតហ្វូនពីរម៉ាកផ្សេងទៀតឡើយ។
P8 មានទំហំ 144.9 x 72.1 mm ឯ Galaxy S6 មានទំហំ 143.4 x 70.5 mm ស្របពេលដែល iPhone 6 មានរាងតូចជាងគេបន្តិច និងអេក្រង់ចង្អៀតបន្តិច ចំពោះទម្ងន់វិញ P8 រាងធ្ងន់ជាងគេ ប៉ុន្តែទម្ងន់នេះមិនស្រាលពេក ហើយក៏មិនធ្ងន់ពេក ល្មមងាយស្រួលក្នុងការចាប់កាន់ មិនងាយរបូត។ Galaxy S6 មិនអាចបន្ថែមអង្គចងចាំខាងក្រៅបានទេ ហើយក៏មិនអាចដោះថ្មចេញបានដែរ។ ប៉ុន្តែ P8 មានកន្លែងបន្ថែម microSD កាត ដើម្បីពង្រីកអង្គចងចាំ ងាយស្រួលផ្ទុកឯកសារ ចម្រៀង និងវីដេអូបានច្រើន។
ផ្ទៃអេក្រង់
អេក្រង់របស់ P8 មានទំហំ 5.2 អ៊ីញ Full HD ជាមួយ រេសូលូសិន 1920 x 1080 ភិចសែល។ អេក្រង់របស់ P8 គឺធំជាងគូប្រជែងរបស់ខ្លួនបន្តិច ប៉ុន្តែ iPhone 6 មានទំហំ 4.7 អ៊ីញដែលជាទំហំពេញនិយមសម្រាប់អ្នកចូលចិត្តអេក្រង់តូចល្មម ចំណែកអ្នកចូលចិត្តអេក្រង់ធំល្មម P8 គឺជាជម្រើសដ៏ល្អប្រសើរ។ យ៉ាងណាមិញ អេក្រង់របស់ Galaxy S6 មានទំហំ 5.1 អ៊ីញ ដែលមាន Super AMOLED display ជាមួយ រេសូលូសិន 2K។
ចំណែកផ្ទៃនៃអេក្រង់ដែលអាចប្រើបានវិញ ផ្ទៃរបស់ P8 អាចប្រើបានដល់ទៅ 78.3% ឯ Galaxy S6 ប្រើបាន 70.8% ចំណែក iPhone បានត្រឹមតែ 65.8% ប៉ុណ្ណោះ។
Processor
ទូរស័ព្ទទាំង 3 ម៉ាកនេះបានជ្រើសយក Processor របស់ខ្លួនរៀងៗខ្លួន ជាជាងប្រើប្រាស់ក្រុមហ៊ុនផ្សេងដែលផ្ដល់សេវាផ្នែក SoC ដូចជាក្រុមហ៊ុន Qualcomm។ តួយ៉ាង P8 ជ្រើសយក Processor Kirin 930 SoC របស់ខ្លួន ដូចគ្នាទៅនឹង Samsung ដែលប្រើប្រាស់ Exynos 7 ឯ iPhone 6 វិញគឺគ្មានអ្វីក្រៅពី A8 នោះទេ។
Processor របស់ P8 មានទហំ 64-Bit octa-core Cortex-A53 Hisilicon Kirin 935 SoC, 2GHz ជាមួយនឹង RAM ទំហំ 3GB ស្របពេលដែល Samsung មានទំហំ 64-Bit Exyno 7420 octa-core និង RAM ទំហំ 3GB ដូចគ្នា។ ចំណែក iPhone 6 ក៏ប្រើប្រាស់ Processor របស់ខ្លួន ទំហំ 64-Bit 1.39 GHz dual-core A8 ដែលមាន RAM ទំហំត្រឹមតែ 1GB ប៉ុណ្ណោះ។
ប្រព័ន្ធដំណើរការ (OS)
ទាំង P8 និង Galaxy S6 ប្រើប្រាស់ប្រព័ន្ធដំណើរការ Android 5.0 Lollipop។ ប៉ុន្តែស្មាតហ្វូនទាំងពីរម៉ូដែលនេះ មាន User Interface រៀងៗខ្លួនខុសគ្នា។ P8 ប្រើ Emotion 3.1 UI ឯ Galaxy S6 ប្រើ TouchWiz UI។ ផ្ទុយទៅវិញ iPhone 6 ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ iOS 8។
កាមេរ៉ា
កាមេរ៉ាក្រោយរបស់ P8 មានទំហំ13 មេហ្គាភិចសែល បំពាក់មកនូវជាមួយ LED flash ព្រមទាំងប្រព័ន្ធរក្សាលំហឹង (Optical Image Stabilization) ក្នុងពេលថត។ ក្រុមហ៊ុន Huawei បានអះអាងថា P8 គឺស្មាតហ្វូនដំបូងគេបំផុតក្នុងពិភពលោកដែលកាមេរ៉ាប្រើប្រាស់លំនាំ RGBW (Red, Green, Blue, White) ដូចគ្នាទៅហ្នឹងកាមេរ៉ាប្រូហ្វេសិនណល។ កំពូលស្មាតហ្វូន P8 ក៏បំពាក់ផងដែរនូវកាមេរ៉ាមុខ ទំហំ 8 មេហ្គាភិចសែល ដែលមានអំណោយទានបំផុតចំពោះការថតរូប Selfie។ អ្វីដែលគួរឲ្យកក់សម្គាល់បំផុតរបស់ P8 គឺកាមេរ៉ាថតបានច្បាស់ក្នុងទីងងឹត (Low light Performance) និងមុខងារពិសេស អាចថតជាប់ចលនាពន្លឺបាន (Light Painting)។ P8 មានកម្មវិធី Director Mode ដែលអាចភ្ជាប់ជាមួយកាមេរ៉ាទូរស័ព្ទប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ដើម្បីថតវីដេអូពីជ្រុង 4 ផ្សេងគ្នាបាន។
ចំណែក Galaxy S6 បាននាំមកនូវជាមួយកាមេរ៉ាក្រោយ 16 មេហ្គាភិចសែល និងកាមេរ៉ាមុខ 5 មេហ្គាភិចសែល។ សម្រាប់កាមេរ៉ាក្រោយរបស់ iPhone 6 មានទំហំ 8 camera ដែលបំពាក់ដោយ iSight / Facetime HD។ ដោយកាមេរ៉ារបស់ iPhone 6 អាចដំឡើង (Upgrade) Internal Optics បានដូច្នេះធ្វើឲ្យថតរូបបានស្អាត។
តម្លៃនិងការមានលក់នៅលើទីផ្សារ
Galaxy S6 មានពណ៌ខ្មៅ និងពណ៌ស ក្នុងតម្លែប្រហែល $610 ចំណែក iPhone 6 មានពណ៌ប្រផះ និងពណ៌មាស ក្នុងតម្លៃ $660។ ចំណែក P8 មានពណ៌ខ្មៅ និងពណ៌មាសស ក្នុងតម្លៃ $479។
មួយណាល្អជាងគេ?
បន្ទាប់ពីបានដឹងពីសមត្ថភាព តម្លៃ និងការផ្ដល់ជូនពិសេសរបស់ស្មាតហ្វូនទាំង 3 នេះ តើលោកអ្នកសម្រេចចិត្តរើសយកស្មាតហ្វូនមួយណា?