ព័ត៌មាន

Huawei Mate 7 Plus ដ៏ទាក់ទាញនឹងដាក់បង្ហាញក្នុងខែកញ្ញាខាងមុខនេះ

 

image

ក្រុមហ៊ុន Huawei ផលិតស្មាតហ្វូនជាច្រើន ហើយថ្មីៗនេះក្រុមហ៊ុនបានបង្ហើបពីការដាក់បង្ហាញស្មាតហ្វូនមួយទៀតម៉ាក Huawei Mate 8 ក្នុងព្រឹត្តការណ៍ IFA 2015 ក្នុងខែកញ្ញា ប៉ុន្តែមិនដូចដែលព័ត៌មានបានចុះនោះទេ ប៉ុន្តែបែជាស្មាតហ្វូនពិសេសមួយទៀត Huawei Mate 7 Plus ល្បីថាគ្រោងដាក់បង្ហាញក្នុងឆ្នាំ 2016 មកបង្ហាញទៅវិញ។

 

ប្រភពព័ត៌មានជាច្រើនបានបញ្ជាក់ពីវត្តមានស្មាតហ្វូន Mate 8 លើវេទិកា IFA 2015 ប៉ុន្តែថ្មីនេះប្រភពព័ត៌មានចេញពីក្រុមហ៊ុនបានបញ្ជាក់ថា Mate 8 នឹងមិនមានវត្តមាននៅខែកញ្ញាទេ។ ប៉ុន្តែស្មាតហ្វូន Huawei Mate 7 Plus ដែលមានព័ត៌មានចុះផ្សាយខែធ្នូ ឆ្នាំ 2014 បែរជាចូលខ្លួនមកបង្ហាញលើវេទិការ IFA 2015។

Huawei Mate 7 Plus នឹងបង្ហាញខ្លួនទៅកាន់ពិភពលោកនៅខែកញ្ញានេះ ជាមួយនឹងគុណសម្បត្តិកាន់តែប្លែក និងពិសេសជាងស្មាតហ្វូនមុនៗ។

ថ្ងៃនេះលេចធ្លាយព័ត៌មាននៅប្រទេសចិនថា Huawei Mate 7 Plus នឹងដាក់បង្ហាញជាសាធាណៈនៅថ្ងៃទី 02 ខែកញ្ញា ក្នុងទីក្រុង  Berlin នៃប្រទេសអាឡឺម៉ង់។

និយាយពី Huawei Mate 7  នឹងបំពាក់មកជាមួយអេក្រង់ទំហំ 6-អ៊ីងប្រភេទ  IPS LCD  ប៉ះអេក្រង់ និង support ជាមួយកម្រិតអេក្រង់ full HD (1080p)  អេក្រង់ Corning Gorilla Glass 3 និងភ្ជាប់អង្គចងចាំទំហំ2GB/3GB រួមជាមួយមេម៉ូរ៉ីទំហំ  16GB/32GB  ៕

imageimage

អាន៖MATCHSTIX ជាកម្មវិធីទូរស័ព្ទខ្មែរដ៏អស្ចារ្យសម្រាប់ការស្វែងរកមិត្តភក្តិថ្មីៗ