ព័ត៌មាន

Galaxy Note 5 នឹងមានបញ្ហាដោយគ្រាន់តែដាក់ប៊ិកចូលមិនប្រយ័ត្ត!

image

 

ក្រុមហ៊ុន Samsung មានសក្តានុពលខ្លាំងក្លាក្នុងការផលិតស្មាតហ្វូន ជាពិសេស Galaxy Note 5 មានថាមពលខ្លាំង ស្រស់ស្អាត រួមជាមួយនឹងប៊ិកមួយដើមមានមុខងារប៉ះបញ្ជាយ៉ាងរអិល។ ប៉ុន្តែបញ្ហានៅតែចោទមានលើស្មាតហ្វូនទំនើបមួយនេះដោយសារតែដាក់ប៊ិកចូលទូរស័ព្ទ។

 

Galaxy Note 5 ត្រូវបានផលិតមកអមជាមួយនឹងប៊ិកមួយដើមឈ្មោះ S Pen ដែលអាចដាក់បញ្ចូលនៅពីខាងលើទូរស័ព្ទនៅពេលដែលអ្នកឈប់ប្រើវា។ ដោយសារ S Pen ត្រូវបានរចនារូបរាង និងទ្រង់ទ្រាយខុសពីប៊ិកជំនាន់មុនៗទើបវាជាកត្តាមួយចំណែកដែលធ្វើឱ្យមុខងារដំណើរការរបស់ Galaxy Note 5 ជួបបញ្ហា។ បើអ្នកច្រលំដៃដាក់ចុចប៊ិកខុសបន្តិច នោះអ្នកត្រូវចំណាយពេលចុចម្តងទៀតដើម្បីឱ្យវាចេញក្រៅ។

រូបមួយសន្លឹកដែលបានបញ្ជាក់មុខងាររបស់ S Pen យ៉ាងច្បាស់ ប៉ុន្តែក៏បញ្ជាក់ពីចំណុចខ្សោយរបស់វាផងដែរ។ S Pen មានមុខងារជំនួយដល់អ្នកក្នុងការបញ្ចាមុខងារផ្សេងៗទៀត។ ដើម្បីដក S Pen នោះអ្នកត្រូវតែ​រុញប៊ិកនោះចូលក្នុងបន្តិចទើបអាចដកប៊ិកចេញមកក្រៅដើម្បីប្រើប្រាស់។

ប៉ុន្តែករណីដែលជាចំណុចខ្វះខាតនោះ នៅពេលដែលអ្នកដាក់ប៊ិចចូលវិញគឺត្រូវប្រុងប្រយ័ត្ន បើដាក់វៀច ឬងាកលំនាំតែបន្តិចវានឹងអាចឱ្យមុខងារប្រើប្រាស់ប៊ិកលើទូរស័ព្ទរបស់អ្នកគាំងលែងដំណើរការ ហើយប៊ិក S Pen  ក៏រងការខូចខាត។ មួយវិញទៀត ទូរស័ព្ទ Galaxy Note 5 ក៏អាចរងការគាំងដំណើរការលើទូរស័ព្ទ និងខូចប្រអប់ដាក់ប៊ិចនោះតែម្តង។

ដូច្នេះ នៅពេលដែលអ្នកដាក់ប៊ិកចូលក្នុងទូរស័ព្ទត្រូវប្រុងប្រយ័ត្នព្រោះការដាក់ប៊ិកខុសតែបន្តិចធ្វើឱ្យទូរស័ព្ទដ៏ឆ្នើមរបស់អ្នករងការខូចខាតដោយប្រការណាមួយដោយមិនអាចដឹងមុន៕

 

imageimageimage

អានអត្ថបទថ្មីៗ៖P8MAX សិស្សច្បងធំរបស់ P8 មកដល់កម្ពុជាក្នុង​តម្លៃ​ទាប​ជាង​ការ​រំពឹងទុក