G7 Plus មិនមែនជាអាថ៌កំបាំងទៀតទេ បើយើងតាមប្រភពគួរឲ្យទុកចិត្តបានទម្លាយព័ត៌មានថ្មីៗនេះថា G7 Plus នឹងសម្ពោធជាផ្លូវការនៅអឺរ៉ុបនាពេលអនាគតដ៏ខ្លីខាងមុខ។ មិនត្រឹមតែប៉ុណ្ណោះ តម្លៃរបស់ G7 Plus ក៏ត្រូវបានគេទម្លាយដែរ គឺមានតម្លៃ €399។
ក្រុមហ៊ុន Huawei ជ្រើសយកវិធីលក់តាម Online Store ដែលទើបតែបើកនៅពេលសម្ពោធ Honor 7 កាលពីពេលថ្មីៗកន្លងទៅនេះ។ យ៉ាងណាក៏ដោយ វានៅស្រពិចស្រពិលនៅឡើយ ទាក់ទងនឹងកាលបរិច្ឆេទពិតប្រាកដក្នុងការចេញលក់ G7 Plus។ G7 Plus គឺជាស្មាតហ្វូនលំដាប់កណ្ដាលដែលមានលក្ខណៈ Premium ជាមួយថាមពលខ្លាំង និងបច្ចេកវិទ្យាប្រកបដោយសក្ដានុពល។
G7 Plus មានអេក្រង់ Touch Screen 1080p ទំហំ 5.5 អ៊ីញ និងកាមេរ៉ាក្រោយប្រភេទ dual-LED flash ទំហំ 13MP និងកាម៉េរាមុខទំហំ 5MP ដែលមានអង្គប្រតិបត្តិការ 1.7 GHz octa-core Cortex-A53 ប្រើប្រាស់ស៊ីម និងអ៊ីនធើណេត 4G LTE ចំណែកថ្មវិញមានថាមពល 3000 mAh
G7 Plus មានអង្គប្រតិបត្តិការ 3GB RAM និង 32GB ROM (អាចបន្ថែម SDcard ខាងក្រៅបាន)។ ប្រព័ន្ធប្រតិបត្តិរបស់ G7 Plus គឺ Android 5.1 Lollipop ដែលភ្ជាប់មកជាមួយ EMIU 3.1 របស់ Huawei មានភាពងាយស្រួលក្នុងការប្រើប្រាស់។ មានបីពណ៌សម្រាប់ជ្រើសរើសគឺពណ៌ មាស ពណ៌ស និងប្រាក់ក្រម៉ៅ។
អេក្រង់របស់ G7 Plus មានលក្ខណៈកោង 2.5D ហើយនៅខាងក្រោយមានសម្រាប់ស្កេនក្រយ៉ៅដៃ ដែលអាចបញ្ជាចុះឡើង ហ្សូម និងចលនាផ្សេងទៀត។ G7 Plus ស្រោមដោយលោហធាតុពេញមួយតួខ្លួន។