ព័ត៌មាន

តើអាចទេដែល Samsung Galaxy S7 នឹងស្រោបដោយម៉ាញ៉េស្យ៉ូមជំនួសអាលុយមីញ៉ូម?

ក្រុមហ៊ុន Samsung តែងតែធ្វើឱ្យមានការផ្លាស់ប្តូរជានិច្ចពីមួយជំនាន់ទៅមួយជំនាន់របស់ស្មាតហ្វូន Galaxy S គ្រប់ស៊េរីមិនថារូបរាងខាងក្រៅ ឬមូលដ្ឋាននៃការរចនាដ៏សម្បូរបែបនោះទេ។ ពេលនេះមានពាក្យចចាមអារ៉ាមទៀតហើយបានឱ្យដឹងថា Samsung កំពុងតែត្រៀមខ្លួនវិវដ្តន៍ផ្លាស់ប្តូររូបរាងពីការប្រើប្រាស់អាលុយមីញ៉ូមទៅជាការប្រើប្រាស់ម៉ាញ៉េស្យូមវិញម្តងសម្រាប់ស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន Galaxy S7 ។

image

តាមពត៌មាននេះបានឱ្យដឹងថា ពេលនេះក្រុមហ៊ុន Samsung កំពុងតែសិក្សាទៅលើសម្បក Case ប្រភេទម៉ាញ៉េស្យូមដែលជាជំនាន់ថ្មីមួយទៀតបន្តរវេនពី Frame អាលុយមីញ៉ូមដែលរុំព័ទ្ធិនៅលើស្មាតហ្វូន Galaxy S6 ។ សារធាតុម៉ាញ៉េស្យូមនេះត្រូវបានគេជឿជាក់ថាប្រសើរជាងអាលុយមីញ៉ូមព្រោះវារលើបរលោងជាង ហើយ Apple មិនទាន់បានប្រើប្រាស់វាសម្រាប់ iPhones នាពេលបច្ចុប្បន្នផងដែរ។

image

កាលពីឆ្នាំមុននេះ Apple បានដាក់បង្ហាញនូវ iPhone 6 Plus ដែលមានការរចនាយ៉ាងស្រស់ស្អាត (លេខកូដ 6003) ស្រោបដោយអាលុយមីញ៉ូម ចំនែក iPhone 6s Plus វិញក៏ស្រោបដោយអាលុយមីញ៉ូមផងដែរ (លេខកូដ 7000)។ ឃើញដូចនេះប្រហែលជា Samsung នឹងសម្ភោធមុនហើយក្នុងការបង្ហាញនូវ S7 ស្រោបដោយម៉ាញ៉េស្យូមម្តងដែលរលើបរលោងបំផុត។

បើវិភាគពីទំងន់វិញការស្រោបម៉ាញ៉េស្យូមគឺវាស្រាលជាងការស្រោបអាលុយមីញ៉ូម។ តើអ្នកគិតថាវាល្អទេប្រសិនបើ Samsung Galaxy S7 ស្រោបដោយម៉ាញ៉េស្យូមវិញ?

ប្រភព៖ inews24