ព័ត៌មាន

ក្រុមហ៊ុន Huawei សម្ពោធមជ្ឈមណ្ឌលសេវាកម្មក្នុងខេត្តសៀមរាប

កាលពីថ្ងៃទី 28 ខែកញ្ញា ឆ្នាំ2015 ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនស្មាតហ្វូនលំដាប់លេខ 3 ពិភពលោកប្រចាំប្រទេសកម្ពុជាបានសម្ពោធមជ្ឈមណ្ឌលសេវាកម្មរបស់ខ្លួនមួយទៀតនៅក្នុងខេត្តសៀមរាប ក្រោមការចួលរួមជាភ្ញៀវកិត្តិយស​ពី កញ្ញា មាស សុខសោភា កំពូល​តា​រា​ចម្រៀង​​ប្រចាំព្រះរាជាណាចក្រកម្ពុជា និងជាឯកអគ្គរាជទូតសុឆន្ទៈស្មាតហ្វូន Huawei ប្រចាំប្រទេសកម្ពុជា។

image

image

ការបង្កើតមជ្ឈមណ្ឌលសេវាកម្មថ្មីរបស់​ Huawei ក្នុងខេត្តសៀមរាបនេះឡើង គឺដើម្បីឆ្លើយតប​ទៅនឹងតម្រូវការរបស់អតិជនរបស់ Huawei ដែលមានការកើន​ឡើងជាលំដាប់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ និងដើម្បីបង្កភាពងាយស្រួលដល់អតិថិជនក្នុងតំបន់ ដែលត្រូវការផ្លាស់ប្ដូរ គ្រឿង​បន្លាស់ និងជួសជុលផ្នែកណាមួយនៃទូរស័ព្ទរបស់ពូកគាត់។ នេះបើយោងតាម​ លោក អែម យុទ្ធូ នាយកជាន់ខ្ពស់ផ្នែកទីផ្សារក្រុមហ៊ុន Huawei ប្រចាំកម្ពុជា។

image

image

កម្មវិធីសម្ពោធមជ្ឈមណ្ឌលសេវាកម្មរបស់ Huawei ហាងទូរស័ព្ទ KIT ធ្វើឡើងយ៉ាងឧឡារិក ដោយមានការចូលរួមពីអ្នកចែកចាយទូរស័ព្ទប្រចាំខេត្តសៀមរាប និងភ្ញៀវកិត្តិយសផ្សេងៗ​ប្រមាណ 500 នាក់។ ជាពិសេសកម្មវិធីនេះក៏មានការសម្ដែង និងច្រៀងចម្រៀងពីសំណាក់​កញ្ញា មាស សុខសោភា កំពូលតារាចម្រៀងប្រចាំព្រះរាជាណាចក្រកម្ពុជា និងជាឯកអគ្គរាជ​ទូតសុឆន្ទៈស្មាតហ្វូន Huawei ប្រចាំប្រទេសកម្ពុជារហូតដល់ទៅ 05 បទ។ មិនតែប៉ុណ្ណោះក៏​មានការចូលរួមបង្ហាញម៉ូតពីក្រុមកីឡាករកាយវប្បកម្ម ABBA ប្រចាំខេត្តសៀបរាម និងពិធីករ​ទើប​តែរះ​ពូកែវោហារ ឈៀង ដាវុធ ផងដែរ។

image

image

សូមជម្រាបជូនថា ដើម្បីអបអរសាទរវិធីសម្ពោធមជ្ឈមណ្ឌលសេវាកម្មថ្មីនេះ ក្រុមហ៊ុន Huawei ផ្ដល់ជូនប្រូម៉ូសិនពិសេសទិញ 01 ថែម 05 ជូលដល់អតិថិជន Huawei ទាំងអស់ដែលមកជាវ​ទូរស័ព្ទនៅហាងទូរស័ព្ទ KIT ជាប់ពីថ្ងៃទី​28 កញ្ញា ឆ្នាំ 2015 ដល់ថ្ងៃទី 10 ខែតុលា ឆ្នាំ 2015។

image

ប្រសិនបើអតិជនរបស់ក្រុមហ៊ុន Huawei ប្រចាំខេត្តសៀមរាប និងនៅ​តំបន់​ជិតៗ​នោះ​មានបញ្ហាទាក់ទង​ទៅនឹង​ស្មាត​ហ្វូន Huawei របស់ខ្លួន សូម​អញ្ជើញ​​មកកាន់​មជ្ឈមណ្ឌល​សេវាកម្មរបស់ Huawei ដែលមានទីតាំងនៅ ហាងទូរស័ព្ទ KIT តាម​បណ្ដោយ​ផ្លូវជាតិលេខ 6 ភូមិចុងកៅស៊ូ សង្កាត់​ស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ឬទូរស័ព្ទមកលេខ 012 215 167/098 215 167។ 

ព័ត៌មានបន្ថែម៖ https://www.facebook.com/HuaweiDeviceCambodia