ព័ត៌មាន

ចចាមអារ៉ាមពី iPhone 7 ប្រើអេក្រង់សងខាង

iPhone 6s និង​ iPhone 6 Plus បង្ហាញខ្លួនជាបន្តបន្ទាប់ ក្រោយមកមានព័ត៌មានចចាមអារ៉ាមថ្មីមួយទៀតបង្ហាញពីម៉ូដែល iPhone 7 ថានឹងបង្ហាញខ្លួនក្នុងឆ្នាំ 2016។ តើលក្ខណៈប្លែកអ្វីខ្លះមានលើ​ iPhone 7?

យោងតាមប្រភពពត៌មានចចាមអារ៉ាមបង្ហាញពីរូបស្មាតហ្វូន ដែលគេបានអះអាងថា ជាស្មាតហ្វូនប្រចាំឆ្នាំ 2016 ម៉ូដែល iPhone 7 ។ យោងតាមការពិនិត្យលើរូបភាព ស្មាតហ្វូន iPhone 7 មានអេក្រង់រាងកោង មិនមែនជ្រុងៗ។ ស្មាតហ្វូននេះ ត្រូវបានប្រភពព័ត៌មានចចាមអារ៉ាមលើកឡើងថា វាជាស្មាតហ្វូនស្ថិតក្នុងត្រកូល iPhone មែន ប៉ុន្តែការរចនារូបរាងរបស់មានលក្ខណៈថ្មីខុសប្លែកពីម៉ូដែលមុនៗ។​ ក្រៅពីនេះ នៅមានប្រព័ន្ធដំណើរការ និង Chip រួមជាមួយសមត្ថភាពបច្ចេកវិទ្យាថ្មីៗក៏ត្រូវបានផ្លាស់ប្តូរដើម្បីឱ្យម៉ូដែលនេះពិសេសជាងម៉ូដែលច្បង។

image

តាមប្រភពចចាមអារ៉ាមដដែលបានបញ្ជាក់បន្ថែមទៀតថា iPhone​ 7 នឹងបំពាក់អេក្រង់ទំហំធំ ជាមួយនឹងការរចនាអេក្រង់ទូរស័ព្ទដោយប្រើអេក្រង់សងខាងដែលអាចប៉ះបញ្ជាបានដូចគ្នា។ នេះបញ្ជាក់ថា iPhone 7 មានអេក្រង់ពីរលើស្មាតហ្វូនតែមួយជាមួយការតម្រៀបកម្មវិធីយ៉ាងសម្បូរបែបកាន់តែងាយស្រួលប្រើប្រាស់។

image

អត្ថបទ៖លក្ខិណា

អានអត្ថបទ៖ SAMSUNG GALAXY S7 នឹងបង្ហាញខ្លួននៅឆ្នាំក្រោយជាមួយអេក្រង់កោងទៀតហើយ!