Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

🎬 ទូរស័ព្ទ Samsung Galaxy S7 នឹងបញ្ចុះតម្លៃ 10% នៅថ្ងៃប្រកាសជាផ្លូវការ

November 05
10:32 am 2015
Like and Share this page:

ដោយសារតែវាជាខូបអនុស្សាវរីយ៍របស់ក្រុមហ៊ុនសាមសុងអេឡិចត្រូនិច ក្រុមហ៊ុន​ Samsung គ្រោងនឹងធ្វើការបញ្ចុះតម្លៃ 10% នៃតម្លៃរបស់ Samsung Galaxy S7 នៅថ្ងៃប្រកាសបង្ហាញខ្លួនទូរស័ព្ទនេះ។ ការបញ្ចុះតម្លៃនេះត្រូវបានមជ្ឈដ្ឋានខ្លះមើលឃើញថា ប្រហែលជាចង់ប្រកួតប្រជែងជាមួយនឹងទីផ្សារទូរស័ព្ទរបស់ចិនដែលកំពុងតែចរាចរណ៍យ៉ាងខ្លាំងនៅលើពិភបលោក។

image

កាលពីត្រីមាសមុននេះ ក្រុមហ៊ុន Samsung ទទួលបានផលចំណេញយ៉ាងច្រើនពីការលក់ទូរស័ព្ទដៃស៊េរី Note ពិសេសទូរស័ព្ទ Galaxy S6 និង Galaxy S6 Edge ។ ហើយពេលនេះវិញ ក្រុមហ៊ុន​ Samsung តែងតែបត់បែនគ្រប់ពេលដើម្បីធ្វើជំនួញរបស់ខ្លួនទទួលបានជោគជ័យ។

លោក Kwon Oh-Hyon ដែលជាអគ្គនាយករងបានមានប្រសាសន៍ថា “ទូរស័ព្ទស្មាតហ្វូន ទូរទស្សន៍ និងគ្រឿងអេឡិចត្រូនិចទាក់ទងនឹងវិស័យពត៌មានវិទ្យាកំពុងតែបោះជំហានសន្សឹមៗនៅទីផ្សារពិភពលោក។ បច្ចេកវិទ្យាថ្មីៗ និងជំនួញកំពុងតែរីកចម្រើនខ្លាំង។ ប្រសិនបើយើងមិនមានអ្វីថ្មីនោះទេ យើងមិនអាចឈរជើងនៅទីនេះបានទេ៕”

ប្រភព៖ Weibo

 

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 476
Yesterday : 20551
This Month : 288608
Last Month : 504810
Total Visitor : 24162185