ព័ត៌មាន

Huawei Y3 បង្ហាញខ្លួននៅចក្រភពអង់គ្លេស

ក្រុមហ៊ុន Huawei បញ្ចេញលក់ស្មាតហ្វូនតូចរបស់ខ្លួន។ ទោះបីជាមិនមែនជាស្មាតហ្វូនដ៏ទំនើបអាចប្រជែងជាមួយស្មាតហ្វូនល្បីៗ ប៉ុន្តែវាជាស្មាតហ្វូនធនតូចមួយដែលប្រើបច្ចេកវិទ្យាលើសពីស្មាតហ្វូនធនតូចៗដូចគ្នា។

Huawei Y3 ជាស្មាតហ្វូនបំពាក់អេក្រង់ទំហំ 4 អ៊ីង ប្រអេក្រង់ប៉ះបញ្ជាមានកម្រិត 480×800 ភិចសែល។ ទូរស័ព្ទនេះប្រើកាមេរ៉ាមុខទំហំ 2 មេហ្គាភិចសែល និងកាមេរ៉ាក្រោយទំហំ 5 មេហ្គាភិចសែល ប្រើ dual-LED flash។ ទូរស័ព្ទនេះត្រូវបានភ្ជាប់ជាមួយ chip ប្រភេទ Spreadtrum 7731 មានល្បឿន 1.2 GHz និងប្រើ CPU ប្រភេទ quad-core។ វាភ្ជាប់អង្គចងចាំទំហំ 512MB និងអាចថែមមេម៉ូរីក្រៅបានទំហំ 4GB ប៉ុន្តែវាមិនមាន 4G ទេ។  ទូរស័ព្ទនេះប្រើប្រព័ន្ធដំណើរការ Android 4.4 KitKat និងប្រើថាមពលថ្ម 1,730 mAh និងមានពីរព័ណ៌ស និងខ្មៅ។

imageimage

ពេលនេះ វាត្រូវបានគេដាក់លក់នៅចក្រភពអង់គ្លេស និងបន្តដាក់លក់ជាបន្តបន្ទាប់ទៀត។

 imageimage

ដោយ៖ លក្ខិណា

អត្ថបទ៖Huwei 

អានអត្ថបទ៖ នាឡិកាឆ្លាតវៃ SAMSUNG GEAR S2 នឹងដាក់លក់នៅលើ AT&T នៅថ្ងៃស្អែកនេះ (VIDEO