ព័ត៌មាន

កំពូលស្មាតហ្វូន Huawei P9 នឹងប្រកាសជាផ្លូវការនៅខែមីនា 2016

បន្ទាប់ពីទទួលបានភាពជោគជ័យខ្លាំងក្នុងការលក់កំពូលស្មាតហ្វូន Ascend P6, Ascend P7 និង​ Huawei P8 ចាប់តាំងពីខែមេសាកន្លងមក ស្មាតហ្វូនជាច្រើនស៊េរីនេះបានទទួលនូវកេរឈ្មោះយ៉ាងខ្លាំង និងការពេញនិយមយ៉ាងខ្លាំងនៅលើឆាកអន្តរជាតិ និងប្រទេសកម្ពុជា។ ថ្មីៗនេះ យើងបានលឺដំណឹងជាច្រើនអំពីកំពូលស្មាតហ្វូនស៊េរីថ្មីមួយទៀតដែលមានឈ្មោះថា Huawei P9 ។

image

ពាក្យចចាមអារ៉ាមខ្លះនិយាយថា​ P9 អាចនឹងប្រកាសនៅចុងឆ្នាំ 2015 នេះប៉ុន្តែរឿងនេះមិនកើតឡើងនោះទេ។ តាមប្រភពពីគេហទំព័រ Mobile-dad បានបញ្ជាក់ថា Huawei គ្រោងនឹងប្រកាសបង្ហាញនូវកំពូលស្មាតហ្វូន Huawei P9 នៅខែមីនា 2016 ដែលជាគម្រប់ខួបមួយឆ្នាំរបស់ P8 ។

Huawei P9 នឹងមានអេក្រង់ទំហំ 5.2 អ៊ីងជាមួយនឹងការរចនាបែបអេក្រង់កោង។ ប៉ុន្តែរូបរាងរបស់វានៅមិនទាន់បែកធ្លាយនៅឡើយនោះទេ។ ស្មាតហ្វូនស៊េរីថ្មីនេះនឹងបំពាកនូវ Chip Octa-Core Kirin 950 និងប្រព័ន្ធ Fingerprint Scanners អង្គចងចាំទំហំ 4GB និងកាមេរ៉ាមុខក្រោយ Auto Focus ទៀតផង។

image

ចំនែក Huawei P9 Max អាចមានអេក្រង់ទំហំ 6.2 អ៊ីងជាមួយនឹងអេក្រង់កម្រិត Quad HD Screen ដែលគ្រោងនឹងប្រកាសនៅឆ្នាំក្រោយដូចគ្នានឹង P9 ដែរ៕

ប្រភព៖ Mobile-dad