ព័ត៌មាន

China Mobile បញ្ជាក់ថា “Samsung Galaxy S7 នឹងបង្ហាញខ្លួនជាផ្លូវការនៅខែមីនា ២០១៦”

China Mobile ដែលជាក្រុមហ៊ុននាំមុខគេនៅប្រទេសចិនបានបញ្ជាក់ថា ក្រុមហ៊ុន​Samsung គ្រោងនឹងចែកនូវ​Flagship របស់កំពូលស្មាតហ្វូន Galaxy S7 នៅខែមីនា ឆ្នាំ​ ២០១៦ ខាងមុខនេះ។ យើងបានដឹងហើយថា ប៉ុន្មានខែនេះ មានពត៌មានជាច្រើនដែលនិយាយរឿង Galaxy S7 ។ ចំនែកទីតាំងដែលធ្វើព្រឹត្តិការណ៍នេះនៅមិនទាន់បញ្ជាក់នោះទេ។

image

អ្វីដែល China Mobile បញ្ជាក់ទៀតនោះគឺ Samsung Galaxy S7 អាចមានតម្លៃចាប់ពី $465a ដែលវាប្រហាក់ប្រហែលទៅនឹងស្មាតហ្វូនថ្មីៗមួយចំនួនដូចជា Huawei P9, Samsung Galaxy A5 (2016) និង Galaxy A7 (2016) ផងដែរ។

image

image

គួរបញ្ជាក់ផងដែរថា ការប្រកាសកាលបរិច្ឆេទនូវវត្តមានថ្មីរបស់ Samsung Galaxy S7 ដែលប្រកាសដោយ China Mobile និង WSJ គឺដូចគ្នា៕

ប្រភព៖ chinamobile