ព័ត៌មាន

ឯកសាររបស់ FCC បញ្ជាក់ថា ថាមពលថ្មរបស់ Samsung Galaxy S7 Edge មានកម្លាំង​3,600mAh

មនុស្សគ្រប់គ្នាពេលនេះកំពុងទន្ទឹងរង់ចាំមើលនូវទូរស័ព្ទ Galaxy S7 ដែលគេជឿថាអាចបំពាក់នូវមុខងារ Water Resistance មិនជ្រាបទឹក។ តាមរបាយការណ៍ចុងក្រោយរបស់ FCC បញ្ជាក់ថា ស្មាតហ្វូន Galaxy S7 នឹងបំពាក់នូវថ្មកម្លាំង 3,000mAh ហើយ S7 Edge បំពាក់នូវថ្មដែលមានកម្លាំង 3,600mAh ហើយស្មាតហ្វូនទាំងពីរសុទ្ធតែប្រើប្រាស់នូវ LTE, Wi-Fi ac, Bluetooth និង  NFC ។

image

ទូរស័ព្ទ Galaxy S7 និង​ S7 Edge នឹងធ្វើការបង្ហាញដាក់លក់មុនដំបូងគេនៅក្នុងប្រទេសកូរ៉េខាងត្បូង ប៉ុន្តែលក្ខណៈពិសេសជាច្រើនទៀតនៅមិនទាន់បញ្ជាក់នៅឡើយនោះទេ។ យើងនឹងរង់ចាំមើលទៀតតើនៅក្នុងខែនេះ Samsung នឹងនាំមកនូវទូរស័ព្ទអ្វីថ្មីមកបង្ហាញនោះ?