ព័ត៌មាន

ថេប្លេតប្រើ Windows 10 Pro OS សាកសមឥតខ្ចោះលេងហ្គេមមិនងាយគាំង

Windows 10 Pro ថេប្លេតថ្មីមានរហ័សនាមថា CLIDE 8.9 Pro LTE។ CLIDE 8.9 Pro LTE ផលិតចេញពីក្រុមហ៊ុន TEKWIND ដែលផ្តល់នូវមុខងារ និងការភ្ជាប់សមត្ថភាពកាន់តែប្រសើរ។

ថេប្លេតជំនាន់ថ្មីប្រើ Windows 10 Pro មានលក្ខណៈកាន់តែប្រើ សើរអស្ចារ្យជាមួយនឹងកម្រាស់ 9.6mm និងមានទម្ងន់ 500g ផ្តល់ ភាពងាយស្រួលសម្រាប់អ្នកយកតាមខ្លួន។ វាធន់នឹងការធ្លាក់ ហើយមិនងាយគាំងដំណើរការ។ លើអេក្រង់ផ្តល់រូបភាពច្បាស់ ត្រជាក់ភ្នែកជាមួយកម្រិតបង្ហាញ 1920 x 1200 IPS LED លើផ្ទៃ អេក្រង់យ៉ាងទូលាយទំហំ 8.9 អ៊ីង។ ថេប្លេតនេះភ្ជាប់រ៉េមទំហំ 2GB និង eMMC ទំហំ 6GB។

លើសពីនេះទៅទៀតកាមេរ៉ារបស់វាមានសមត្ថភាពខ្ពស់ក្នុងការ ផ្តិតយកនូវទស្សនីយភាពដ៏ស្រស់ស្អាត។ កាមេរ៉ាមុខមានកម្រិតម៉ត់ 200 លានភិចសែល និងកាមេរ៉ាក្រោយកម្រិតដូចគ្នា។ លើថេប្លេត តែមួយផ្តល់ផតជាច្រើនសម្រាប់កាក់មេម៉ូរ៉ី ផតភ្ជាប់ឧបករណ៍ផ្សេង ទៀត ផតសាកថ្ម និងរន្ធដោតកាស។ អ្នកអាចមើលវីដេអូរ ឬលេងហ្គេមកម្សាន្តបានកាន់តែយូរជាមួយការផ្តល់ជូនថ្ម ដែលមានថាមពល 6800mAh។ ថេប្លេតនេះប្រើប្រព័ន្ធដំណើរការ ដ៏ពេញនិយម Windows 10 Pro OS ដែលផ្តល់នូវគុណភាព ដំណើរការកម្មវិធីរហ័សទាន់ចិត្ត។

 image

អត្ថបទ៖លក្ខិណា

ប្រភព៖ CLIDE 8.9 Pro LTE