ព័ត៌មាន

ទូរស័ព្ទ Samsung Galaxy A7 (2017) បង្ហាញខ្លួនតាមរយៈ AnTuTu ជាមួយនឹងឈីប Exynos SoC

បន្ទាប់ពីទូរស័ព្ទ Samsung Galaxy A7 (2017) បានបង្ហាញខ្លួននៅក្នុង​ GFXBench និងគេហទំព័រ Zauba របស់ប្រទេសឥណ្ឌារួចមក ពេលនេះវាបានបង្ហាញខ្លួននៅលើ AnTuTu ហើយដែលបង្ហាញថាទូរស័ព្ទនេះនឹងបំពាក់នូវបន្ទះឈីប Exynos 7870 និងមានម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB ។

image

image

តាមរយៈ AnTuTu បានឱ្យដឹងថាទូរស័ព្ទនេះមានអេក្រង់ប្រភេទ Full HD រ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 3GB និងកាមេរ៉ាមុខក្រោយទំហំ 16 មេហ្គាភិចសែលដូចគ្នា។ ប៉ុន្តែសម្រាប់ពាក្យចចាមអារ៉ាមដែលយើងបានដឹងពីមុនមកនៅមិនទាន់បញ្ជាក់ថាទូរស័ព្ទនេះមានអេក្រង់ទំហំ 5.5 អ៊ីង ឬទំហំ 5.7 អ៊ីងនោះទេ៕