ព័ត៌មាន

ទូរស័ព្ទ Alcatel Idol 4S នឹងធ្វើការប្រកាសបង្ហាញខ្លួននៅថ្ងៃទី 10 ខែវិច្ឆិកាជាមួយនឹងតម្លៃ $470

ខណៈពេលដែលក្រុមហ៊ុន T-Mobile បានធ្វើការទម្លាយថាប្រពន្ធប្រតិបត្តិការ Windows 10 នឹងបំពាក់ប្រើប្រាស់នៅលើទូរស័ព្ទស៊េរីថ្មី Alcatel Idol 4S តម្លៃរបស់វាក៏នៅមិនទាន់បានធ្វើការទម្លាយឱ្យបានដឹងផងដែរ។ ពេលនេះការបែកធ្លាយថ្មីមួយទៀតបានឱ្យដឹងថាទូរស័ព្ទនេះនឹងធ្វើការដាក់លក់នៅថ្ងៃទី 10 ខែវិច្ឆិកាខាងមុខនេះហើយវាមានតម្លៃ $470 ។

image

ទូរស័ព្ទនេះបំពាក់នូវបន្ទះឈីបប្រភេទ Snapdragon 820 អេក្រង់ទំហំ 5.5 អ៊ីងកម្រិតភាពច្បាស់ AMOLED ជាមួយនឹងកម្រិតភាពច្បាស់ 1080p ។ វាបំពាក់នូវរ៉េមទំហំ 4GB និងម៉េមូរីទំហំ 64GB ជាពិសេសវាមានកាមេរ៉ាខាងក្រោយទំហំ 21MP និងកាមេរ៉ាខាងមុខទំហំ 8MP សម្រាប់ធ្វើការថតរូប Selfies យ៉ាងស្រស់ស្អាត។ ទូរស័ព្ទនេះដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Windows 10 Mobile OS ដែលអាចទ្រទ្រង់នូវ VR និង Windows Continuum បានផងដែរ៕