ក្រុមហ៊ុន Samsung ទើបតែធ្វើការបញ្ចេញនូវការអាប់ឌែតទៅលើស្មាតហ្វូនស៊េរីថ្មី Galaxy Note Edge របស់របស់ខ្លួន។ លោកអ្នកអាចធ្វើការទាញយកនូវ Firmware ដែលមានទំហំ 350MB សម្រាប់ធ្វើការអាប់ឌែតទៅលើប្រព័ន្ធសុវត្ថិភាព Security Patches សម្រាប់ខែតុលានេះ។
នៅក្នុងការអាប់ឌែតនេះមានការពង្រឹងទៅលើការគ្រប់គ្រងទៅលើថាមពលថ្ម ការពង្រឹងទៅលើល្បឿនដំណើរការ និងការដោះស្រាយនូវបញ្ហាមួយចំនួនផងដែរ។ លោកអ្នកអាចធ្វើការឆែកវាបាននៅក្នុង Settings បានផងដែរ៕