ព័ត៌មាន

ក្រុមហ៊ុន Samsung បញ្ចេញនូវការអាប់ឌែតទៅលើ Nougat Beta សម្រាប់ទូរស័ព្ទ Galaxy S7/S7 Edge

ថ្មីៗនេះ ក្រុមហ៊ុន Samsung បានចាប់ផ្តើមនូវការបញ្ចេញនូវការអាប់ឌែតថ្មីមួយទៀតទៅលើប្រព័ន្ធប្រតិបត្តិការ Nougat Beta សម្រាប់ទូរស័ព្ទ Galaxy S7 និង S7 Edge របស់ខ្លួន ហើយនេះគឺជាការអាប់ឌែតលើកទី 4 ហើយសម្រាប់កម្មវិធីនៅលើទូរស័ព្ទ Galaxy នេះ។

image

ការអាប់ឌែតនេះផ្តល់នូវការដោះស្រាយទៅលើបញ្ហាមួយចំនួន និងពង្រឹងទៅលើល្បឿននៃការដំណើរការ។ វាក៏បានបង្ហាញខ្លួននលើ Samsung Note App ផងដែរ។ លោកអ្នកអាចទាញយកប្រព័ន្ធប្រតិបត្តិការនេះបានដោយគ្រាន់តែចូលទៅកាន់ Galaxy Apps ឬ Google Play ហើយការអាប់ឌែតនេះមានទំហំត្រឹមតែ 280MB តែប៉ុណ្ណោះ៕

image