ព័ត៌មាន

ទូរស័ព្ទ Samsung Galaxy C5 Pro ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពី TENAA

បន្ទាប់ពីទូរស័ព្ទ Samsung Galaxy C7 Pro បានធ្វើការបង្ហាញខ្លួនរួចមក ពេលនេះទូរស័ព្ទ Galaxy C5 Pro (SM-C5010) បានទទួលនូវវិញ្ញាបនប័ត្រពី TENAA ហើយដែលបានបញ្ជាក់ថាទូរស័ព្ទនេះនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 626 SoC និងមានអេក្រង់ទំហំ 5.2 អ៊ីង Full HD ថែមទៀតផង។

image

ទូរស័ព្ទនេះនឹងត្រូវប្រើប្រាស់នូវរ៉េមទំហំ 4GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB ចំនែកកាមេរ៉ាខាងមុខ និងខាងក្រោយមានទំហំ 16 MP ដូចគ្នា។ វាមានវិមាសត្រ 145.7 x 71.4 x 6.95 mm ហើយវាមានថ្មដែលមានកម្លាំងថាមពល​ 3000mAh និងដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 6.0.1 Marshmallow ៕

image