ព័ត៌មាន

Samsung Gear VR (2016) នឹងដាក់លក់នៅក្នុងតម្លៃពិសេសត្រឹម 60 ដុល្លារនៅក្នុងសហរដ្ឋអាមេរិច

Samsung Gear VR (2016) ដែលបានបង្ហាញខ្លួនមកជាមួយនឹងហ្វាប់ប្លែត Galaxy Note 7 ពេលនេះបានដាក់លក់នៅក្នុងតម្លៃមួយយ៉ាងពិសេសនៅក្នុងសហរដ្ឋអាមេរិច។ ក្រុមហ៊ុន Amazon របស់សហរដ្ឋអាមេរិចបានដាក់លក់នូវ Gear VR នេះនៅក្នុងតម្លៃ 60 ដុល្លារអាមេរិច។

image

ប្រសិនបើលោកអ្នកក្រឡេកទៅមើលគេហទំព័ររបស់ប្រទេសកូរ៉េខាងត្បូងវិញនោះបានបញ្ជាក់ថា កាស VR Headset នេះដាក់លក់នៅក្នុងតម្លៃផ្លូវការដល់ទៅ 99.99 ដុល្លារ។ ពេលនេះវាមានន័យថាលោកអ្នកចំណេញទឹកប្រាក់ដល់ទៅ 40 ដុល្លារ។ កាសស្តាប់ Gear VR នេះអាចដំណើរបានជាមួយនឹងទូរស័ព្ទ Galaxy S7, Galaxy S7 Edge, Galaxy Note 5, Galaxy S6, Galaxy S6 Edge និង Galaxy S6 Edge+ ៕