ព័ត៌មាន

SUGAR S9 ជាប់ចំណាត់ថ្នាក់ជាស្មាតហ្វូនដែលស្តើងជាងគេបំផុតលើលោកជាមួយ មុខងារថតវីដេអូបែបសម្រស់

ក្រោយបញ្ចេញនូវស្មាតហ្វូន SUGAR Y7 Max នៅក្នុងទីផ្សារកម្ពុជាមិនបានប៉ុន្មានផង ក្រុមហ៊ុន SUGAR Phone ហាក់ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ អ្នកប្រើប្រាស់ស្មាតហ្វូន ទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ នេះដោយសារតែ SUGAR Y7 Max ជាស្មាតហ្វូនដែលមាន ថាមពលថ្មខ្លាំងទ្វេរដង រហូតដល់៤ពាន់មីលីអំពែ និងមានសមត្ថភាពមុខងារ ដូចទៅនឹង power bank ដែលអាចសាកថ្មទៅកាន់ទូរស័ព្ទផ្សេងទៀតបាន ព្រមជាមួយមុខងារ ពិសេសៗដទៃទៀត រីឯតម្លៃវិញ គឺសមរម្យ សាកសមសម្រាប់ប្រជាជនកម្ពុជា។

image

 

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ មានព័ត៌មានដ៏កក្រើកមួយទាក់ទងទៅនឹងក្រុមហ៊ុន SUGAR ដែលបានចំណាយថវិការរបស់ខ្លួនប្រមាណ ២៩ លានដុល្លាអាមេរិកទៅលើការផ្សព្វផ្សាយក្នុងកម្មវិធី ដ៏ល្បីល្បាញមួយនៅក្នុងប្រទេសចិន គឺកម្មវិធី “ Ears of China” និងតាមមធ្យោបាយធ្វើដំណើរជាច្រើនទៀត។ ភ្ជាប់ជាមួយនឹងការផ្សព្វផ្សាយនេះដែរ ក្រុមហ៊ុន SUGAR ក៏បានបង្ហាញនូវវត្តមាន SUGAR S9 ម៉ូដែលចុងក្រោយបង្អស់របស់ក្រុមហ៊ុន SUGAR ដោយរំពឹងថានឹងមកដល់ប្រទេសកម្ពុជាក្នុងពេល ឆាប់ៗនេះហើយ។

image

image

លោក យិន​​ ឌីណា ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន SUGAR ប្រចាំនៅកម្ពុជាបានឲ្យដឹងថា SUGAR S9 គឺជាស្មាតហ្វូនបំពាក់ទៅដោយកាមេរ៉ាដែលមានមុខងារថតរូបស្អាត (Beauty mode) ទាំងរូបថត និងវីដេអូ ហើយអាចថតរូប Panorama​ ជាមួយកាមេរ៉ាខាងមុខបានយ៉ាងស្រស់ស្អាត ដែលបច្ចុប្បន្ននេះ នៅមិនទាន់មានកំពូលស្មាតហ្វូនណាមួយ ដែលមានមុខងារដូចនេះនោះទេ។ ម្យ៉ាងវិញទៀត ស្មាតហ្វូន ទូទៅអាចថតរូប Panorama បានចំពោះតែកាមេរ៉ាខាងក្រោយប៉ុណ្ណោះ មិនដូច SUGAR S9 នេះឡើយ។​ លោកក៏បានបន្ថែមទៀតថា កាមេរ៉ារបស់  S9 គឺមានទំហំដល់ទៅ ១៦មេហ្គាភីចសែល និងមានមុខងារពិសេសអាចផ្តិតយករូបភាពដល់ទៅ ៦៤លានមេហ្គាភិចសែល ហើយសមត្ថភាពដ៏ល្អឯកនេះ អាចឲ្យលោកអ្នកធ្វើការពង្រីករូបភាពដែលលោកអ្នកបានថតរួច ឲ្យនៅតែអាចរក្សាភាពច្បាស់នៃរូបភាពនោះបានដល់ទៅ២០ដងបើធៀបទៅនឹងកាមេរ៉ាស្មាតហ្វូន ផ្សេងទៀត។

image

image

យ៉ាងណាមិញ អ្វីដែលធ្វើឲ្យ SUGAR S9 កាន់តែមានភាពលេចធ្លោរ និងទាក់ទាញថែមទៀតនោះ គឺស្មាតហ្វូនដ៏ប្រណិតមួយនេះ ទទួលបាននូវចំណាត់ថ្នាក់លេខមួយ ជាស្មាតហ្វូនដែលមានកម្រាស់ស្តើងជាងគេបំផុតក្នុងចំណោមស្មាតហ្វូនដែលមានបំពាក់ទៅដោយមុខងារថតវីដេអូ beauty mode  នៅក្នុង ចំណោមស្មាតហ្វូនជាង ១០,០០០គ្រឿង ហើយមានតែ ១២៩ ម៉ូដែលប៉ុណ្ណោះ នៅទូទាំងសកលលោក។ ការផ្ទៀតផ្ទាត់នេះ គឹត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការនៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៧ដោយStrategy Analytics ។ ចំពោះតម្លៃរបស់ SUGAR S9 នេះ គឺមិនទាន់មានព័ត៌មានច្បាស់ការណាមួយនៅឡើយទេ ខណៈអ្នកតំណាងរបស់ក្រុមហ៊ុន SUGAR បានបង្ហើបឲ្យដឹងថា នៅក្នុងពេលឆាប់ៗនេះ លោកនឹងធ្វើការជម្រាបតម្លៃជូនទៅដល់អ្នកនិយមស្មាតហ្វូនទាំងអស់ក៏ដូចជា អតិថិជនរបស់ក្រុមហ៊ុន SUGAR ដែលកំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះសារនូវវត្តមាន ស្មាតហ្វូនម៉ូដែលចុងក្រោយនេះជាក់ជាមិនខានឡើយ៕

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖

ហ្វេសបុក: SUGAR Phone Cambodia

ឫទំនាក់ទំនងមកកាន់៖

អ្នកតំណាង: លោក យិន ​ឌីណា

លេខទូរសព្ទ: ០១០ ៥៥៥ ១៥៤/ ០១២​ ៤៤៧ ០០៣

អ៊ីមែល: Dina.yin@sugarphone.com

image

image