ព័ត៌មាន

កម្រិតពណ៌​ (Color Volume) នឹងក្លាយជាស្តង់ដាថ្មីនៃគុណភាពរូបភាពលើអេក្រង់ទូរទស្សន៍

image

នៅលើអេក្រង់ទូរទស្សន៍ធម្មតា ពន្លឺពណ៌ដែលបញ្ចេញមកមានកម្រិតផ្សេងៗគ្នា។ ភាពខុសគ្នានៃពណ៌នេះមិនអាច វាស់បានលើប្រភេទអេក្រង់ 2D (រូបឆ្វេងខាងលើ)។ ឥទ្បូវនេះ ជាមួយនឹងការវាស់កម្រិតពណ៌ប្រភេទ 3D របស់ Color Volume គេបានសង្កេតឃើញថាមានអេក្រង់ជាច្រើនដែលអាចបង្ហាញពណ៌បានត្រឹមតែ 67% ប៉ុណ្ណោះនៅពេលតម្លើងពន្លឺអតិបរមា (ខាងលើស្តាំ) យ៉ាងណាម៉ិញ អេក្រង់ដែលត្រូវបានវាស់ជាមួយនឹងកម្រិតពណ៌ 100% (ខាងក្រោមស្តាំ) មានសមត្ថភាពអាចបញ្ចេញពណ៌បានច្បាស់មិនថាកម្រិតពន្លឺទាបឬខ្ពស់ប៉ុណ្ណានោះទេ។

Color Volume ដែលជាការវាស់ភាពច្បាស់នៃពណ៌នៅកម្រិតពន្លឺផ្សេងៗគ្នានោះ កំពុងបោះជំហានក្លាយជាស្តង់ដាថ្មីសម្រាប់ការបង្ហាញរូបភាពប្រកបដោយគុណភាពភ្លឺច្បាស់នៅលើអេក្រង់ទូរទស្សន៍។

ទូរទស្សន៍ស៊េរីថ្មីទាំងនេះអាចប្រើប្រាស់ High Dynamic Range (HDR) ដែលជាបច្ចេកវិទ្យាមួយធ្វើឲ្យរូបភាពងងឹតប្រែជាភ្លឺច្បាស់ ហើយរូបភាពពណ៌ក្រម៉ៅកាន់តែដិតច្បាស់ជាងមុន។ ដើម្បីអាចវាស់កម្រិតនៃគុណភាពរូបភាពនេះបាន Color Volume បានលេចមុខឡើង និងត្រូវបានគេចាប់អារម្មណ៍កាន់តែច្រើនសម្រាប់មុខនាទីនេះ។

នៅលើអេក្រង់ទូរទស្សន៍ធម្មតា នៅពេលដែលរូបភាពភ្លឺ ឬងងឹត កម្រិតពណ៌ និងភាពច្បាស់នៃរូបភាពផ្លាស់ប្តូរមិនស្មើគ្នា ដែលធ្វើឲ្យគុណភាពរូបភាពមិនស្រស់ស្អាត និងរស់រវើក។ ទូរទស្សន៍ដែលបំពាក់ទៅដោយ Color Volume វិញអាចធ្វើឲ្យរូបភាពប្រភេទ HDR បានយ៉ាងល្អ ដោយប្រើកម្រិតពន្លឺច្រើនជាងអេក្រង់ទូរទស្សន៍ SDR ពីរដង។

SpectraCalដែលជាក្រុមហ៊ុនឈានមុខគេលើពិភពលោកផ្នែកបង្កើតកម្មវិធីវាស់កម្រិតពណ៌សម្រាប់អេក្រង់ផ្សេងៗក្នុងប្រទេសអាមេរិក បានឲ្យដឹងថា ក្រុមហ៊ុននេះនឹងបន្ថែមការវាស់តាមរយៈ Color Volume ថែមទៀតទៅក្នុងកម្មវិធីវាស់កម្រិតពណ៌ឈ្មោះ CalMan (ដែលជាឧបករណ៍ពេញនិយមសម្រាប់អ្នកជំនាញផលិតអេក្រង់ដែលបញ្ចេញរូបភាពច្បាស់ និងគុណភាពខ្ពស់) ដែលនឹងធ្វើឲ្យ Color Volume ក្លាយជាស្តង់ដាថ្មីយ៉ាងឆាប់រហ័ស។

ក្នុងព្រឹត្តិការណ៍ CES 2017 ក្រុមហ៊ុនសាមសុងបានបង្ហាញទូរទស្សន៍ QLED ដែលប្រើប្រាស់ «លោហៈធាតុ metal quantum dot» ដើម្បីផ្តល់នូវគុណភាពរូបភាព​ និងធ្វើឲ្យពណ៌ចេញច្បាស់ និងដិតជាមុន។ ទូរទស្សន៍ QLED នឹងក្លាយជាទូរទស្សន៍ដំបូងក្នុងពិភពលោកដែលអាចឲ្យភ្នែករបស់យើងចាប់យករូបភាពដែលមានកម្រិតពណ៌ (Color Volume) ច្បាស់ ១០០% ដែលទំហំពណ៌នីមួយៗមានចំនួន HDR ចាប់ពី 1500 រហូតដល់ 2000 (រង្វាស់នៃពន្លឺ)  ផ្តល់នូវសមត្ថភាពបង្ហាញរូបភាពលើអេក្រង់ប្រកបដោយគុណភាពខ្ពស់ និងមានកម្រិតពណ៌ដិតភ្លឺច្បាស់គ្មានគូប្រៀប។