ព័ត៌មាន

SAMSUNG GALAXY S8 បញ្ឆេះក្តីសុបិន្តរបស់យុវជន នៅក្នុងពិព័ណ៌ STEM FESTIVAL 2017

កោះពេជ្រ, ភ្នំពេញ, ថ្ងៃទី ៣០ មេសា ២០១៧ កុមារមានថាមពល និងសមត្ថភាពក្នុងការសិក្សា។ សប្តាហ៍នេះ កុមាររាប់រយនាក់មកពីគ្រប់ខេត្តក្រុង នៃព្រះរាជាណាចក្រកម្ពុជា បានមកប្រមូលផ្តុំគ្នា នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ កាលពីថ្ងៃ ២៩-៣០ មេសា កន្លងទៅ។

image

 លោក Seungho Choi អគ្គនាយកគ្រប់គ្រងសាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិចប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ក្នុងឱកាសបើកកម្មវិធីមហោស្របពិព័ណ៌ STEM ថា «ដូចដែលអ្នកធ្លាប់បានដឹងរួចមកហើយ បេសកកម្មរបស់ក្រុមហ៊ុនសាមសុងគឺ “ធ្វើឲ្យពិភពលោកសម្បូរបែបទៅដោយភាពប្រឌិតខ្ពស់ផ្នែកបច្ចេកវិទ្យា,ផលិតផល,និងការរចនាដែលធ្វើឲ្យជីវិតកាន់តែប្រសើរឡើងប្រកបដោយទំនួលខុសត្រូវកិច្ចការសង្គមហើយមាននិរន្តរភាព។កាន់តែអស្ចារ្យជាងនេះទៅទៀតដោយសារបេសកកម្មរបស់យើងនេះធ្វើឲ្យយើងបានរួមចំណែកក្នុងកម្មវិធីដ៏អស្ចារ្យមួយនេះ»

image

 ឪពុករបស់កុមារាវ័យ១១ឆ្នាំដែលបានចូលរួមក្នុងកម្មវិធីនេះបានមានប្រសាសន៍ឆ្លើយតបទៅនឹង អ្វីដែល គាត់បានឃើញថា «ខ្ញុំមានមោទនភាពចំពោះអ្វីដែលក្មេងៗជំនាន់ក្រោយបាននិងកំពុងសិក្សា និងទទួលបាន។ ខ្ញុំពិតជា មានក្តីរំភើបរីករាយណាស់ ចំពោះផ្លែផ្កាដែលយើងជាឪពុកម្តាយបានខិតខំ ដាំដុះ យើងបានបញ្ជូនកូនទៅសាលារៀន ហើយពួកគេអាចមកឃើញពីភាពអស្ចារ្យទាំងនេះ។ ខុសពីកាលពីខ្ញុំនៅពីក្មេង ខ្ញុំមិនបានមានក្តីស្រមៃថា អាចឃើញរបស់អស្ចារ្យទាំងនេះទេ ដូចជាទូរស័ព្ទដៃ Samsung Galaxy S8 ជាដើម ដែលខ្ញុំអាចឃើញ និងតេស្តដោយផ្ទាល់នៅក្នុងដៃ!»

image

 ក្នុងអំទ្បុងមហោស្របតាំងពិព័រណ៍ វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យាលើកទី ១៣ សិស្សានុសិស្ស បានបង្ហាញការងារទាក់ទិននឹងវិទ្យាសាស្រ្ត និងមានឱកាសទំនាក់ទំនងជាមួយសិស្ស និងគ្រូបង្រៀនផ្សេងៗទៀត។ ការតាំងពិព័រណ៍ប្រកបដោយជំនាញវិជ្ជាជីវៈច្បាស់លាស់ ដូចជា ក្រុមហ៊ុនសាមសុង និងដៃគូផ្សេងទៀត បានដាក់បង្ហាញដើម្បីផ្តល់ឱកាសក្នុងការផ្លាស់ប្តូរគំនិតសិក្សា ពីគ្នាទៅវិញទៅមក អំពីហេតុផល និងវិធីសាស្រ្តរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាផ្នែកបច្ចេកទេស និងវិទ្យាសាស្រ្ត។

 image

គ្រូបង្រៀនម្នាក់ដែលបានចូលរួមក្នុងកម្មវិធីនេះបានកត់សម្គាល់ថា «កម្មវិធីនេះបានផ្តល់ឱកាសដល់ សិស្ស និស្សិត ស្វែងយល់និងបង្ហាញពីទេពកោសល្យប្លែកៗគ្នារបស់ពួកគេ ដែលពួកគេកម្រនឹង មានឱកាស។ ចូលរួមក្នុងកម្មវិធីនេះយើងបានជួបជាមួយមនុស្សរាប់ពាន់នាក់ដែលចាប់អារម្មណ៍នឹង ស្នាដៃរបស់យើង។ ពួកគេបានផ្តល់នូវមោទនភាពយ៉ាងសម្បើមដល់សិស្សនិស្សិតរបស់យើង»។

 image

មហោស្របពិព័ណ៌ STEM កម្ពុជាលើកទី១៣នេះ ត្រូវបានបញ្ចប់កាលពីថ្ងៃទី ៣០ មេសានេះ។

  សម្រាប់ព័ត៌មានបន្ថែមអំពី STEM CAMBODIA: http://www.stemcambodia.ngo/

 អំពីក្រុមហ៊ុន Samsung Electronics Co., Ltd

Samsung Electronics Co., Ltd នាំជូននូវបទពិសោធន៍ថ្មីដល់ពិភពលោក និងអនាគតកាល ដែលពោរពេញទៅដោយគំនិត និងបច្ចេកវិទ្យាច្នៃប្រឌិត។ ក្រុមហ៊ុនសាមសុងកំពុងកៃច្នៃអភិវឌ្ឍទូរទស្សន៍ ទូរទឹកកក ម៉ាស៊ីនបោកគក់ ម៉ាស៊ីនត្រជាក់ ស្មាតហ្វូន ឧបករណ៍ពាក់លើរាងកាយ tablets កាមេរ៉ា ឧបករណ៍ប្រើប្រាស់នៅផ្ទះបែបឌីជីថល ឧបករណ៍ឨសថថ្នាំពេទ្យ ប្រព័ន្ធបណ្តាញផ្សេងៗ គ្រឿងបរិក្ខារចម្លងអគ្គីសនី និងគ្រឿងអំពូល LED ផងដែរ។ សម្រាប់ព័ត៌មានថ្មីៗ សូមចូលទៅកាន់ Samsung Newsroom នៅគេហទំព័រ http://news.samsung.com