ព័ត៌មាន

សម័យកាលប្រេនៗ! នៅចាំអីទៀត ទិញ MYTEB MAX 4G តម្លៃពិសេស $145 ប្រើប្រាស់ឥឡូវនេះ!

ក្នុងយុគសម័យបច្ចុប្បន្ននេះ ការប្រកួតប្រជែងទៅលើសម្ភារៈនិយមកំពុងតែមានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំង។ យុវវ័យនាពេលបច្ចុប្បន្នប្រើប្រាស់ស្មាតហ្វូន ថេប្លេត និងសម្ភារៈជាច្រើនទៀតសុទ្ធតែប្រេនៗដែលមានតម្លៃថ្លៃ។ ចុះបើលោកអ្នកមិនសូវមានថវិការាប់រយដូចគេនោះ តើធ្វើដូចម្តេចដើម្បីបានឧបករណ៍ប្រេនៗយកមកប្រើប្រាស់នឹងគេ? ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា MYTEB របស់ម៉ាឡេស៊ីចាប់ផ្តើមនាំយកនូវថេប្លេតស៊េរីថ្មី MYTEB MAX 4G ដែលមានការរចនារូបរាងស្រស់ស្អាត សមត្ថភាពខ្លាំងក្លាទៅលើការប្រើប្រាស់ និងការកម្សាន្តដ៏សម្បូរបែប ពិសេសសម្រាប់ការសិក្សារៀនសូត្រតែម្តង។

image

MYTEB MAX 4G ភ្ជាប់ជាមួយនឹងអេក្រង់ទំហំធំដល់ទៅ 10.1 អ៊ីងកម្រិតភាពច្បាស់ FULL HD រ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 2GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GB សម្រាប់រក្សាទុកហ្គេម វីដេអូ ចម្រៀង និងឯកសារជាច្រើនទៀត។ ប្រសិនបើលោកអ្នកគិតថាទំហំម៉េមូរីនេះតូចមិនគ្រប់គ្រាន់នោះ លោកអ្នកអាចបន្ថែមនូវម៉េមូរីប្រភេទ microSD ទំហំដល់ទៅ 128GB ។ MYTEB MAX 4G បំពាក់កាមេរ៉ាខាងក្រោយទំហំ 5MP កាមេរ៉ាខាងមុខទំហំ 3MP ថាមពលថ្មខ្លាំង 4000mAh ប្រព័ន្ធប្រតិបត្តិការ Android 6.0 Marshmallow ប្រព័ន្ធ Wi-Fi ប្រព័ន្ធ Bluetooth និងប្រព័ន្ធ GPS ថែមទៀត។

អ្វីដែលកាន់តែពិសេសជាងនេះទៀតនោះ MYTEB MAX 4G ដំណើរការភ្ជាប់ជាមួយនឹងស៊ីមពីរ 4G LTE ដំណើរការអ៊ីនធឺណិតល្បឿនលឿនអស្ចារ្យសម្រាប់ការកម្សាន្តដូចជាការលេងហ្គេម ការទំនាក់ទំនងនៅលើបណ្តាញសង្គម Facebook ការទស្សនាវីដេអូនៅលើ YouTube ការជជែកកម្សាន្តនៅលើ Skype និងការបំពេញកិច្ចការងារជាច្រើនទៀតដោយគ្មានដែនកំណត់។

សូមប្រញាប់ឡើងកុំឱ្យឱកាសនេះកន្លងផុតទៅអោយសោះ! តម្លៃរបស់ថេប្លេតនេះក៏រឹតតែពិសេសទៀតត្រឹមតែ 145 ដុល្លារអាមេរិចប៉ុណ្ណោះ។ លោកអ្នកអាចទំនាក់ទំនងរកទិញបានតាមរយៈលេខទូរស័ព្ទ 098398811, , 0767777561 ឬចូលទៅក្នុងគេហទំព័រ www.mytebtech.com ឬចូលទៅកាន់ Facebook Page ដែលមានឈ្មោះថា MYTEB Cambodia។ ទីតាំងរបស់ក្រុមហ៊ុន: ផ្ទះលេខ 13-C ផ្លូវលេខ 2 កែវផ្លូវកោសដូង សង្កាត់ទឹកល្អក់៣ ខ័ណ្ឌទួលគោក៕

** ក្រុមហ៊ុនមានការដឹកជញ្ជូនគ្រប់ខេត្តក្រុងនៃប្រទេសកម្ពុជា!!!