ព័ត៌មាន

Samsung Galaxy C8 គឺជាស្មាតហ្វូនស៊េរីថ្មីមួយទៀតរបស់ក្រុមហ៊ុន Samsung ដែលបំពាក់កាមេរ៉ាភ្លោះ

Galaxy Note 8 គឺជាហ្វាប់ប្លេតស៊េរីថ្មីតំបូងបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ដែលបំពាក់នូវប្រព័ន្ធកាមេរ៉ាភ្លោះ។ បន្ទាប់មក គេសង្កេតឃើញមានស្មាតហ្វូនមួយទៀតគឺ Galaxy C10 ដែលបំពាក់នូវប្រព័ន្ធកាមេរ៉ាភ្លោះ ឥឡូវនេះគេសង្កេតឃើញមានសា្មតហ្វូនមួយទៀតស៊េរីថ្មីដែលបំពាក់ប្រព័ន្ធកាមេរ៉ាភ្លោះនោះគឺ Galaxy C8 ។

image

ស្មាតហ្វូន Galaxy C8 នឹងមានអេក្រង់ទំហំ 5.5 អ៊ីញកម្រិតអេក្រង់ SuperAMOLED ដំណើរការប្រព័ន្ធប្រតិបត្តិការ Android 7.1 Nougat និងបន្ទះឈីប Helio P20 Chipset ។ Galaxy C8 នឹងបំពាក់ប្រព័ន្ធកាមេរ៉ាភ្លោះ 12MP + 5MP និងកាមេរ៉ាខាងមុខទំហំ 16MP ដែលអាចថតនៅក្នុងកម្រិត 1080p ហើយកាមេរ៉ាមុខនិងក្រោយក៏មានភ្ជាប់ភ្លើង LED Flash ផងដែរ។ ស្មាតហ្វូននេះនឹងមានរ៉េមទំហំ 3GB/32GB ឬ​ 4GB/64GB ៕